Latest News

Fully Manual Mode

Fully Manual Mode


អ្នកថតរូបជំនាញៗជាច្រើន តែងតែប្រើModeនេះ ក្នុងការថតរូប ព្រោះពួកគេមានបទពិសោធន៍ជ្រៅជ្រះ និងយល់ច្បាស់ពីស្ថានភាពទីតាំងដែលគេថត។ ពួកគេមានភាពរហ័សរហួន រឭកដឹងជានិច្ចថា តែគេចង់បានរូបដូចម្ដេច ហើយធ្វើរបៀបណា។ យ៉ាងណាមិញ អ្នកដែលស្វែងយល់ពីក្រុមSemi-Automatic Mode កាន់តែច្បាស់ ស្ទាត់ជំនាញ គេតែងចូលសាក់ល្បងលេងក្នុងManualនេះ យូរៗទៅគេកាន់តែយល់ថែមទៀត ហើយក៏មានឱកាសក្លាយជាអ្នកជំនាញថតរូបមួយនឹងគេដែរ។

Manual Mode

នៅក្នុងលក្ខខណ្ឌថតមួយនេះ តម្រូវឲ្យអ្នកគ្រប់គ្រងលើមុខងារទាំងអស់របស់កាមេរ៉ា ដោយដៃអ្នផ្ទាល់ ហើយនៅពេលថតអ្នកត្រូវគិតពី Shutter Speed, Aperture, ISO, White Balance, Flashជាដើម ព្រោះកាមេរ៉ាមិនបានធ្វើការដោយស្វ័យប្រវត្តដូចជា លក្ខខណ្ឌថតមុនៗទៀតឡើយ។ អ្នកត្រូវតែវាងវៃក្នុងការប្រើប្រាស់មុខងារផ្សេងៗ ទៅតាមស្ថានភាពជាក់ស្ដែងថា តើ Shutter Speedប៉ុន្មាន? Aperture ប៉ុន្មាន? Balance អី ឬប្រើប៉ុន្មាន K? អ្នកប្រហែលជាត្រូវផ្លាសប្ដូរវាជានិច្ច។
លក្ខខណ្ឌថតនេះផ្ដល់ឲ្យអ្នកផលិតរូបភាពដោយខ្លួនឯងពេញទី ដូច្នេះហើយ ពេលខ្លះអ្នកអាចមានគំនិតកែច្នៃតិចតួចទៅលើរូបភាពដែលនឹងត្រូវថត។ ពេលខ្លះអ្នកថតនៅក្នុង Semi-Auto អាចនឹងមិនពេញចិត្ត១០០%ចំពោះរូបភាព ដែលរួមគ្នាផលិតជាមួយម៉ាស៊ីនឡើយ ព្រោះម៉ាស៊ីនវាមិនស្ដាប់បញ្ជាយើងទេ តែនៅក្នុងនេះម៉ាស៊ិនអស់នាទីហើយ មានមុខងារតែមួយគត់គឺចាំតែស្ដាប់បញ្ជារបស់អ្នកថត បើអ្នកថតគ្មានជំនាញច្បាស់ រូបក៏មិនស្អាតនោះដែរ។
ប្រភព cambography.blogspot.com
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: Fully Manual Mode Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top