Latest News

White Balance

White Balance

ជាដំណើការតម្រូវពណ៌រូបភាព ឲ្យទៅតាមពណ៌ធម្មជាតិ។ ប្រសិនបើមនុស្សពណ៌ស រូបភាពត្រូវតែពណ៌ស មិនមែនខៀវ ឬរលឿងទេ។ កាមេរ៉ាតែងចាប់យកពណ៌ទៅតាមសីតុណ្ហភាពនៃមជ្ឈដ្ឋានពន្លឺខាងក្រៅ ពណ៌ដែលនៅក្រោមកម្ដៅថ្ងៃ វាផ្សេងពីពណ៌ដែលនៅក្នុងម្លប់។ នៅពេលដែលអ្នកមិនបានកំណត់ White Balance ឲ្យត្រូវទៅតាមស្ថានភាពនៃពន្លឺទេ រូបភាពអ្នកនឹងបាត់បង់តុល្យភាពពណ៌ ជួនកាល ខៀវ ឬលឿងខុសពីការពិត។
នៅពេលដែលអ្នកថតរូបភាពដែលទទួលពន្លឺខ្លាំង នៅក្រោមកម្ដៅថ្ងៃ ឬភ្លឺងពណ៌ក្រហមជាដើម បានន័យថារូបនោះកំពុងស្ថិតនៅក្នុងស្ថានភាពក្ដៅ រូបភាពដែលម៉ាស៊ីនថតចាប់យកវានឹងមានពណ៌ក្រហម ឬលឿង ដូច្នេះអ្នកគួកំណត់យក White Balance មួយណាដែលសមរម្យសម្រាប់ស្ថានភាពនោះ គឺបានន័យថា Balanceដែលសម្រួលរូបនោះឲ្យមករៀងត្រជាក់ជាង ដែលវាមានពណ៌ខៀវ។
ខាងក្រោមជា Balance ដែលបានកំណត់ទុកដោយកាមេរ៉ាជាស្រេច(Custom White Balance)
·Auto – ជាជម្រើសដែលកមេរ៉ាកំណត់ឲ្យដោយស្វ័យប្រវត្ត ទៅតាមស្ថានភាពទីកន្លែងនៃរូបភាព ដោយកាមេរ៉ាចាប់យកជម្រើសពណ៌ដ៏ល្អបំផុតសម្រាប់រូប។ តែពេលខ្លះវាក៏អាចវាយតម្លៃខុសផងដែរ។
·Tungsten – ជាទូទៅមានសញ្ញាសម្គាល់ជារូបអំពូលភ្លើង ដែលគេប្រើវាសម្រាប់ថតនៅក្នុងបន្ទប់(indoor) ជាពិសេសថតនៅក្រោមអំពូលភ្លើង ដែលមានពណ៌លឿង ឬក្រហម។ ជាទូទៅវាមាននាទីបន្ថយសីតុណ្ហភាពចុះ ដើម្បីជួយកាត់បន្ថយបរិមាណពណ៌ក្រហមឲ្យរូបភាព។
·Fluorescent – វាសម្គាល់ដោយរូបសញ្ញាអំពូលម៉ែត គេប្រើសម្រាប់ថតរូបនៅក្រោមពន្លឺដែលស្រទន់ មានពន្លឺពណ៌ ស ឬពន្លឺរៀងខៀវ អំពូលម៉ែតជាដើម ដែលវាជួយតម្លើងសីតុណ្ហាភាពពន្លឺរៀងខ្ពស់ឡើង ដើម្បីបន្ថែមបរិមាណពណ៌ក្រហមឲ្យរូបភាព។
·Daylight/Sunny – វាជួយសម្រួលពណ៌រូបភាព ពេលដែលអ្នកថតនៅក្រោមពន្លឺថ្ងៃខាងក្រៅ វាខុសពី Tungsten ដោយពន្លឺអំពូលភ្លើងភ្លឺមិនសព្វ ដូចពន្លឺថ្ងៃទេ ម្យ៉ាងមួយនៅមជ្ឈដ្ឋានខាងក្នុង មួយទៀតមជ្ឈដ្ឋានខាងក្រៅ។ Balance នេះកាមេរ៉ាកំណត់សីតុណ្ហភាពឲ្យនៅជាមធ្យម មិនខ្ពស់ មិនទាប។
·Cloudy – សម្គាល់ដោយរូបពពក ដែលគេតែងប្រើនៅពេលដែល ថតក្រោបផ្ទៃមេឃស្រអាប់ ឬមានពពកច្រើដែលបាំងពន្លឺថ្ងៃ ធ្ងើឲ្យមេឃស្រទំ។ Balance នេះវាជួយបន្ថែសីតុណ្ហាភាពពន្លឺ ដើម្បីឲ្យបរិមាណពណ៌ក្រហមកើនឡើងក្នុងរូបភាព។
·Flash – គេប្រើសម្រាប់ថតបើកភ្លើងFlash
·Shade – Balanceនេះ សម្រាប់ថតនៅក្នុងម្លប់។ ជាធម្មតាមនៅក្រោមម្លប់ រូបភាពប្ដូរពណ៌ទៅជារៀងខៀវបន្តិច បន្តែWhite Balanceនេះ អាចជួយតម្លើងពណ៌ក្រហមបន្ថែមដោយស្វ័យប្រវត្ត។

·Custom – Balanceនេះ អនុញ្ញាតឲ្យអ្នកតម្រង់កាមេរ៉ាទៅកាន់អ្វីដែលអ្នកចង់ថត ដោយវាស្ថិតនៅក្នុងស្ថានភាពណាមួយ។ ប្រសិនបើអ្នកតម្រង់វាទៅកាន់របស់ដែលមានពណ៌ខៀវ វានឹងធ្វើការតម្លើងសីតុណ្ហភាពពន្លឺ ដែលមានពណ៌ក្រហម តែបើតម្រង់ទៅកាន់របស់ដែលមានពណ៌ក្រហម វានឹងធ្វើឲ្យរូបមានពណ៌ខៀវ។ បើចង់ឲ្យរូបមានតុល្យភាពពណ៌ត្រឹមត្រូវ អ្នកត្រូវកំណត់វាជាមួយក្រដាស-ស ឬរបស់ដែលមានពណ៌-សសុទ្ធ ដែលវាកំពុងស្ថិតក្នុងស្ថានភាពជាក់ស្ដែងនោះៗ។
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: White Balance Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top