ចំនុចទាំង៣នៃពន្លឺ (Exposure Triangle)
អ្នកគួរដឹងថាសមាសភាពនៃការចាប់យករូបភាពរបស់កាមេរ៉ា គឺជាពន្លឺ។ ប្រៀបដូចភ្នែកយើងដែរ ដែលវាយទាញយករូបភាពបានក៏ដោយសារមានពន្លឺគ្រប់គ្រាន់ បើគ្មានពន្លឺភ្នែកយើងនឹងមើលមិនឃើញអ្វីទាំងអស់។ ពន្លឺគឺគ្មានពណ៌គ្មានក្លឹន តែជាធាតុមួយឆ្លុះឲ្យធាតុដទៃទៀតបង្ហាញជារូបរៀងឡើយប្រាកដ ហើយពន្លឺជាទូទៅកើតចេញពីភ្លើង។
កាមេរ៉ា ទាញយករូបភាពតាមរយៈពន្លឺ ដែលចូលទៅតាមLens ឆ្លុះនឹងបន្ទះកញ្ជក់តូចមួយដែលដាក់ចាំទទួលយករូបភាព បញ្ជូនទៅកាន់បន្ទះSensor។ Sensor ប្រៀបបានទៅនឹងដួងវិញ្ញាណរបស់កាមេរ៉ាដែរ ដោយវាមានសមត្ថភាពរៀបចំរូបភាពទៅតាមការបញ្ជារបស់អ្នកថត និងការផ្ដល់ទិន្នន័យរូបពី Lens ហើយវាកគូររូបដែលវាចាប់បាននោះមួយរំពេចដោយប្រព័ន្ធអគ្គិសនី។
យ៉ាងណាក៏ដោយចុះ បើនិយាយពីពន្លឺនៅក្នុងមុខងារថតរូបវិញ គឺត្រូវគិតដល់ចំនុច៣សំខាន់៖
Aperture:
ទំហំនៃចំនុចច្បាស់របស់រូបភាព
Shutter Speed:
ល្បឿននៃការចាប់សកម្មភាពរូប
ISO:
កម្រាសរូបភាព
Aperture[1]
Shutter Speed[2]
ហាក់បីដូចជាពិបាកបកស្រាយបន្តិចពីដំណើរការនៃ shutter តែយ៉ាងណាក៏ដោយ អ្នកគួរចាំនូចចំនុច២គឺថា បើកាលណា shutter speed លឿន វាមានសមត្ថភាពចាប់មកនូវរូប ដែលមានសក្មភាពបានយ៉ាងច្បាស់ដោយមិនព្រាលដាសជាប់គ្នាដែលគេហៅថា motion blur។ បើសិនជាអ្នកកំណត់ចង់បាន shutter speed លឿន អ្នកត្រូវតម្លើងលេខឲ្យខ្ពស់ (ex. 1/250, 1/1600…) មួយវិញទៀតបើអ្នកកំណត់ចង់ shutter ឲ្យយឺតគឺត្រូវតម្លាក់មកលេខតូច (1/25, 1/30…) ។
ISO[3]
Aperture:
ទំហំនៃចំនុចច្បាស់របស់រូបភាព
Shutter Speed:
ល្បឿននៃការចាប់សកម្មភាពរូប
ISO:
កម្រាសរូបភាព
Exposure Triangle
Aperture[1]
ជារន្ធតូចមួយនៅក្នុង Lens សម្រាប់អនុញ្ញាតឲ្យពន្លឺចូលក្នុងកាមេរ៉ាបាន។ វាមានមុខងារបង្ហាញទំហំនៃចំណុចច្បាស់របស់រូបភាព ធំ ឬតូច។
វាដូចជាកែវភ្នែកយើងដែរ ដែលកញ្ចក់ភ្នែកពីខាងក្រៅ (Cornea) ប្រៀបបាននឹង ចំណែកពីខាងក្រៅនៃ Lens មានតួនាទីស្រូបយកពន្លឺទាំងអស់រួចហើយធ្វើពន្លឺនោះឲ្យស្រទន់ ហើយវាបញ្ជូនទៅឲ្យប្រស្រីភ្នែក។ អាស្រ័យលើចំនួនពន្លឺខ្លាំងខ្សោយ រន្ធប្រស្រីភ្នែកអាចពង្រីកពង្រួមដើម្បីកំណត់តុល្យភាពពន្លឺ ដែលសមរម្យមួយ ហើយពន្លឺនោះ បានបញ្ជូនទៅកាន់ខួក្បាល (Retina) ដែលជាទីសម្រាប់កំណត់ដឹងហៅថាវិញ្ញាណ។ Aperture ប្រៀបដូចជារន្ធប្រស្រីភ្នែកដែរ វាជាអ្នកកំណត់ពន្លឺចូលទៅក្នុង Sensor កាលណាពន្លឺចូលច្រើនវានឹងចាប់ចំណុចជាObjectឲ្យលោតធ្លោឡើងច្បាស់ជាវត្ថុផ្សេងដែលស្ថិតនៅក្បែរ តែត្រូវប្រាកដថាObjectនៅដាច់ពីវត្ថុដទៃទៀតផងដែរ។
មួយទៀត អ្នកគួរដឹងថា នៅក្នុងLensកាមេរ៉ាគឺមានសន្ទះមួយដែលគេហៅថា Diameter មានតួនាទីរារាំងមិនឲ្យពន្លឺចូលទៅក្នុងកាមេរ៉ា លើកលែងថាពន្លឺដែលឆ្លងកាត់រន្ធ Aperture បើរន្ធតូចពន្លឺចូលតិច រន្ធធំចូលច្រើន។ ក្នុង Photography Aperture ត្រូបានគេពន្យល់ជាតួលេខថា f/x ឬ f-stops (ឧទាហណ៍ f/5.6, f/11) ជាដើមដែលបញ្ជាក់អំពីទំហំនៃAperture។ f-stops មានលេខតូចបានន័យថា ទំហំ Aperture ធំ ហើយពន្លឺចូលបានច្រើន ប្រសិនបើf-stopមានលេខធំ គឺបានន័យថាទំហំ Aperture តូចពន្លឺចូលបានតិច។
Shutter Speed[2]
ជាបន្ទះនៅពីមុខកាមេរ៉ា sensor សម្រាប់ចាប់យករូបភាព។ ជាធម្មតាវាបិទពីមុខsensorជិតឈឹង រហូតដល់ពេលចុចថតទើ Shutter បើដើម្បីទទួលរូបចូលទៅបន្ទះsensor។ នៅពេលដែល sensorធ្វើការគូររូបភាពរួចរាល់ វានឹងបិទវិញភ្លាម ដោយបញ្ឈប់ពន្លឺលែងឲ្យចូលតទៀត។ នៅពេលដែលពន្លឺតិច ឬ ករណីដែល shutter បើកធំ (លេចតូច) បន្ទះ sensor ធ្វើការគូររូបបានយឺត ដែលជាហេតុនាំឲ្យចាប់សកម្មភាពរូបមិនទាន់ ធ្វើឲ្យរូបអូសអន្លាយដាសជាប់គ្នា។
ISO[3]
ជាមុខងារមួយសម្រាប់កំណត់ពន្លឺរូបភាព របស់កាមេរ៉ា។ ប្រសិនបើISOទាបរូបភាពមានសភាពងងឹត តែបើលេខខ្ពស់រូបភាពនឹថភ្លឺ ប៉ុន្តែវាបែកគ្រាប់ពណ៌ មិនច្បាស់។ បានន័យថា កាលណាអ្នកតម្លើងISOឲ្យខ្ពស់ sensorនៃកាមេរ៉ាមិនសូវធ្វើការហ្មត់ចត់ក្នុងការគូររូបនោះទេ ដោយវាបន្ថយគ្រាប់រាប់ភាពឲ្យនៅតិច ដើម្បីទទួលពន្លឺបានសព្វ ពេលនោះរូបរបស់អ្នកនឹងភ្លឺ តែបែកគ្រាប់មិនសូវហាប់ណែននោះទេ។ តែបើអ្នកទម្លាក់លេខមកទាប រូបភាពរបស់អ្នកនឹងងងឹតជាង ដោយសារ sensor នៃកាមេរ៉ា ដាក់បន្ថែមនូវគ្រាប់រូបភាពដែលមើលទៅហាក់ដូចជាហាប់ណែនជាង ហើយគ្រាប់រូបភាពទាំងនោះចាប់យកពន្លឺចែកគ្នាទៅតាមចំនួនដែល shutter speed ផ្ដល់ឲ្យ។
គ្រាប់រូបភាព(pixel)កាន់តែច្រើនគឺស៊ីពន្លឺច្រើន គ្រាប់រូបភាពតិច ស៊ីពន្លឺតិច។
ជាទូទៅគេកម្រ តម្លើងISOឲ្យខ្ពស់ណាស់ អ្នកថតភាគច្រើ ប្រើShutter និង Apertureវិញ ព្រោះករណីខ្លះអាចកែកុនពន្លឺបានតាមរយៈមុខងារទាំង២នេះ ប៉ុន្តែពេលខ្លះស្ថានភាពតម្រូវឲ្យថតរូបដែលមានសកម្មភាព នៅពេលដែលពន្លឺតិច ហើយAperture ប្រហែលមិនមានសមត្ថភាពតម្រូវពន្លឺតាមបានទេ គឺមានតម្លើងISOដើម្បីជួយ បើទោះបីគុណភាពរូបរាងអន់បន្តិចមែន តែជួនកាលអាចកែកុនបាន។
0 comments:
Post a Comment