លទ្ធផលដែលលោកអ្នកនឹងទទួលបាន៖
នៅក្នុងគន្លឹះអនុវត្តន៍នេះ លោកអ្នកនឹងប្រើប្រាស់ Tool មួយចំនួនដូចជា៖ Scatter Brush និង Blending Mode Screen ថែមទាំងរៀនគួររូបចាប ព្រមទាំងការបង្កើតពន្លឺព្រះអាទិត្យ ដោយប្រើ Flare Tool ។
១. បង្កើតផ្ទៃក្រោយ (Background)
ជំហានដំបូង សូមលោកអ្នកគូស ប្រអប់ផ្ទៃក្រោយ ដោយប្រើ Rectangle Tool (ចុច M ជាទម្រង់ខ្លី) ហើយគូសឲ្យពេញ Artboard រួចសូមចាក់ពណ៌ដោយប្រើ Gradient ដែលលោកអ្នកអាចចូលទៅតាមរយៈ Window > Swatch Libraries > Gradients > Sky. សូមជ្រើសរើសម៉ូតណាមួយ រួចកម្រិតត្រឹម ៩០ ដឺក្រេ នៅក្នុង Gradient panel ។
២. បង្កើត Scatter Brush
ដើម្បីបង្កើត Scatter Brush លោកអ្នកត្រូវគូសជារង្វង់សិន ដោយប្រើ Ellipse Tool (L) បន្ទាប់មកសូមរង្វង់នេះ ទម្លាក់ចូលក្នុង Brushes panel ហើយកំណត់ Options មួយចំនួនតាមរូបខាងក្រោម ។
៣. គូសរាងពពក
ជំហានទី១
សូមចាប់យក Paintbrush Tool (B) និងចុចយក Scatter Brush (ដែលបានបង្កើតអំបាញ់មិញ) ។ បន្ទាប់មកគូសវាស រូបរាងជាពពក តាមទម្រង់រូបរាងខាងក្រោម ។
ជំហានទី២
សូមចាប់យកពពកទាំងអស់ (Select All) រួចចូលទៅកាន់ Object > Expand Appearance ដើម្បីប្រែរូបរាងទំហំពពកទាំងនោះ ឲ្យចូលក្នុង Artboard ។ ហើយកុំភ្លេច Ungroup (Control + Shift + G) វិញផង ដើម្បីអាចកែប្រែពពកនីមួយៗបាន ។
៤. បន្ថែម Fluffy Effect ដោយប្រើ Gradients
ជំហានទី១
បន្ទាប់ពីលោកអ្នកបានកែប្រែទំហំរូបរាង រួចហើយ (តូច ធំ តាមចិត្តលោកអ្នក) ហើយចាប់ពពកទាំងអស់នោះ និងចាក់ពណ៌ខ្មៅ ស ដោយប្រើ Radial Gradient ដូចរូបខាងក្រោម ។
ជំហានទី២
បន្តមកទៀត សូមចូលទៅកាន់ Transparency panel និងកំណត់ Blending Mode: Screen ។ លោកអ្នក អាចចាប់ពពកជាក្រុម Group (Control + G) នៅពេលដែលបានប្រើពណ៌ខ្មៅ ជាមួយ Blending Mode Screen វានឹងបង្ហាញឆ្លុះ (transparent) ។
៥. បង្កើតមេឃភ្ជាប់ពពក
ជំហានទី១
សូមចម្លងរូបរាងពពកបន្ថែម ដោយប្រើទម្រង់ខ្លី Control + C (ចម្លង) និង Control + V ដើម្បី Paste មកវិញ ។
ជំហានទី២
បន្ទាប់ពីបានចម្លងរួចហើយ សូមចូលទៅកាន់ Transparency panel ហើយកំណត់ភាពច្បាស់ (Opacity) ត្រឹមចន្លោះ៦០% និង ៨០% ដែលស្រដៀងនឹងរូបភាពខាងក្រោម ។
៦. គូសរូបចាប
ជំហានទី១
បង្កើតគ្រោងរូបចាប:
- គូសតួខ្លួន និងក្បាល លោកអ្នកអាចប្រើ Ellipse Tool (L)
- គូសចំពុះដោយប្រើ Pen Tool (P)
- គូសកន្ទុយ និងស្លាបដោយប្រើ Pencil Tool (N)
ជំហានទី ២
សូមចាប់យក Width Tool (ទម្រង់ខ្លី Shift + W) ហើយបន្ថែម កម្រាស់នៅស្លាបខាងឆ្វេង ។ សូមចុចលើចំណុចកណ្តាល ដើម្បីធ្វើឲ្យវាក្រាស់ ។
ជំហានទី ៣
បន្ទាប់មក សូមបន្ថែមកម្រាស់បន្ថែមទៀត ឲ្យសមជារាងស្លាបចាប ដោយប្រើ Width Tool (Shift + W) ម្តងទៀត ។
ជំហានទី ៤
សូមបន្ថែមភាពក្រាស់ត្រង់ ផ្នែកខាងក្រោមនៃស្លាប បន្តិចទៀត។
ជំហានទី ៥
បន្តមកទៀត សូមបង្កើតស្លាប និងកន្ទុយចាប តាមតិចណិចដូចខាងលើ នោះអ្នកនឹងទទួលបានរូបដូចខាងក្រោម ។
ជំហានទី ៦
សូមចម្លងកន្ទុយបន្ថែម ចំនួន ៤ ទៅ ៥ ដើម្បីឲ្យមើលទៅកាន់តែទំនង និងប្រសើរថែមទៀត ។
ជំហានទី ៧
ជំហានបន្ត សូមចាប់រូបរាង ចាបទាំងអស់ រួចចូលទៅកាន់ Object > Expand Appearance ហើយផ្គួបរូបរាងបញ្ចូលគ្នា ដោយប្រើ Pathfinder panel ។
៧. បន្ថែមចាប ចូលរូបផ្ទាំងមេឃ និងពពក
ជំហានទី ១
សូមចម្លងចាប ជា៣ រូបរាង ហើយចាក់ពណ៌ជា សវិញ ។
ជំហានទី ២
សូមចាប់ចាប ទាំង ៣ (ចម្លងខាងលើ) ហើយចូលទៅកាន់ Effect > Stylize > Feather ដោយកំណត់ Feather Radius ត្រឹម ២ ភីចស.
៨. បង្កើតពន្លឺព្រះអាទិត្យ
សូមចាប់យក Flare Tool, មកគូស រួចអូសវាឲ្យចេញជាពន្លឺ នៅត្រង់ចំណុចណាមួយ ដែលអ្នកចង់បង្ហាញពន្លឺ ឬអាចគូសតាមរូបខាងក្រោម ។
នោះលោកអ្នកនឹងទទូលបានលទ្ធផល
ជាចុងក្រោយ សូមលោកអ្នកបង្កើត Clipping Mask ដើម្បីលាក់ផ្នែកដែលយើងមិនត្រូវការ ។ សូមគូសរាងការេមួយ ដោយដាក់វាលើ objects ទាំងអស់ (sent to front) ហើយគូសឲ្យពេញទំហំ Artboard តែម្តង ។ សូមចាប់យក Object ទាំងអស់នេះ រួចចូលទៅកាន់ Object > Clipping Mask > Make (Control + 7) ជាការស្រេច ។
ប្រភពមកពី SOMBOKIT
0 comments:
Post a Comment