ជាធម្មតា ដើម្បីគូររូបឡូហ្គូ ឬក្រាហ្វិកនានា លោកអ្នកចាំបាច់ត្រូវប្រើកម្មវិធីជំនួយ ដូចជា Adobe Illustrator ឬ Corel Draw ជាដើម ដែលកម្មវិធី ទាំងនោះ មានទំហំធំ និងត្រូវការទិញ ដើម្បីប្រើបានពេញលេញ (បើមិនប្រើក្រេក)។ ថ្ងៃនេះ សំបុកអាយធី សូមលើកយកវ៉ិបសាយ ដែលមានមុខងារ អាចជំនួសកម្មវិធីខាងលើបាន នោះគឺ វ៉ិបសាយ Vector Magic ។ វ៉ិបសាយនេះ មានតួនាទី ពិសេស ក្នុងការបំលែងរូបភាពី Pixel ទៅជា Vector មានន័យថា រូបភាពធម្មតា ទៅជារូបភាពច្បាស់។
ដើម្បីចូលទៅប្រើប្រាស់បាន លោកអ្នកគ្រាន់តែអនុវត្តន៍ តាមជំហានខាងក្រោម៖
ក. Upload រូបភាព
សូមជ្រើសរើស រូបភាព ដើម្បីអាប់ឡូត ចូលក្នុង Vector Magic Server
ខ. កំណត់Configure
- ១. ប្រភេទរូបភាពអ្វី?
- ២. ចង់បានគុណភាពរូបប្រភេទណា?
- ៣. តើរូបភាពរបស់អ្នកមានប៉ុន្មានពណ៌?
- ៤. ជ្រើសរើសពណ៌
សូមពិនិត្យមើលរូបភាពដើម
រូបភាពដើម (100×104 pixels)
រូបភាពដើម តែពង្រីកទំហំ (300×304 pixels)
រូបភាពទាំងពីរ ខាងលើបង្ហាញថា ប្រសិនបើរូបភាព ដែលយើងកែទំហំ នោះវានឹងលែងច្បាស់
0 comments:
Post a Comment