Latest News

គន្លឹះ​​បន្ថយ​រូបភាព​ព្រិល​នៅ​ក្នុង​ Adobe Photoshop

ការ​ថតរូប​ បាន​ក្លាយ​ជា​ចំណូល​ចិត្ត​របស់​យុវវ័យ​សម័យ​ថ្មី​ មិន​ថា​ដោយ​ការ​ប្រើប្រាស់​ទូរស័ព្ទ ឫ​ក៏​ម៉ាស៊ីនថត​នោះ​ទេ។ ជា​មួយ​គ្នា​នោះ​ផង​ដែរ លោកអ្នក​អាច​នឹង​ជួប​បញ្ហាមួយ​ចំនួន​ដូចជា​រូបភាព​មាន​ឡើង​គ្រាប់​ៗ (noise) ឫ​ជា​ការ​ថត​ដោយ​មាន​លក្ខណៈ​ញ័រ ឫ​ព្រិល​ជា​ដើម ។
ប្រសិន​បើ​លោកអ្នកបាន​ថត​រូប​ដែល​មាន​លក្ខណៈ​ព្រិល​មិន​ច្បាស់ដោយ​អចេតនា​នោះ លោកអ្នក​អាច​ធ្វើ​ការស្ដារមក​វិញ (restore) ដោយ​ប្រើប្រាស់​កម្មវិធីជាច្រើន ដូច​ជា DeblurMyImage, SmartDeblur ឫកម្មវិធី Adobe Photoshop ជាដើម។ ដូច​នេះ សូម​ចាប់​ផ្តើម​ជាមួយ​ សំបុកអាយធី ទាំង​អស់​គ្នា​ដូច​តទៅ៖
ជា​ដំបូង​ សូម​ដំណើរ​ការ​កម្មវិធី Adobe Photoshop CC និង​បន្ទាប់មក​ធ្វើ​ការ​បើក​យក​រូបភាព​ដែល​មាន​លក្ខណៈ​ព្រិល​របស់​លោកអ្នក។ បន្ទាប់​មក​សូម​ធ្វើ​ការបម្លែង​រូបភាព ឫ layer នោះ​ជា Smart Object ដោយ​​​ចុច Filter > Covert to Smart Filters > OK ដើម្បី​ងាយ​ស្រួល​ក្នុង​ការរក្សា​នូវ​គុណភាព pixel និង​កែតម្រូវ​មក​វិញ ក្នុង​ករណីដែល​ចាំ​បាច់ ។
smart filter_ shake reduction
បន្ទាប់​មក លោកអ្នក​អាច​ធ្វើ​ការ​ចាប់​ផ្តើម​បាន​ហើយ ដោយ​គ្រាន់​តែ​ចុច Filter > Sharpen > Shake Reduction…
shape smart shake reduction_ shake reduction
សម្គាល់ ប្រសិន​បើ​រូបភាព​របស់​លោកអ្នក​មាន​លក្ខណៈ​ព្រិល​ខ្លាំង​នោះ សូម​ប្រើ​ប្រាស់ Smart Sharpen ជា​ជំនួយ​ជាមុន​សិន ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរឡើង។
smart sharp
បន្ទាប់​ពី​លោកអ្នក​បាន​ចុច Shake Reduction… រួច​មក លោកអ្នក​នឹង​ទទួល​បានផ្ទាំង​ដូច​ខាងក្រោម ដែល​កម្មវិធីនឹង​ធ្វើ​ការវាស់​ស្ទង់ (estimate) ដោយ​ស្វ័យប្រវត្តិ ។
shake reduction screen
លោកអ្នក​អាច​ធ្វើ​ការ​កែ​តម្រូវ​បន្ថែម​ទៅ​តាម​កម្រិត​របស់​រូបភាព​របស់​លោកអ្នក ដោយ​ប្រើ​ប្រាស់ option ដែល​ស្ថិតនៅ​ខាង​ស្ដាំ​ដៃ​ រួម​មាន
  • Blur Trace Bounds ធ្វើ​ការ​វាស់ស្ទង់​កម្រិត​ព្រិល​(មិន​ជាក់​លាក់) មក​ទីតាំង​ជាក់​លាក់​ណា​មួយ។​ វា​ជួយ​ឲ្យរូបភាព​របស់​​លោកអ្នក មាន​សភាព​ច្បាស់​ជាង​មុន ប៉ុន្តែ​ការដែល​ប្រើ​ចំនួន​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​មាន​ស្នាម​គែម​ជុំវិញ បែក​ជា​ស្រមោលទៅវិញ។
  • Source Noise ជួយ​ធ្វើ​ការ​កាត់​បន្ថយ​គ្រាប់​អុជ​តូចៗ (noise) ពី​រូបភាព។ ជា​ធម្មតា លោកអ្នក​គួរ​ក្សា​ទុក​តម្លៃ​នៃ option នេះ ជា auto ។
  • Smoothing ជួយ​ធ្វើ​ឲ្យ​រូបភាព​មាន​លក្ខណៈ រលោង កាត់​បន្ថយ​ស្នាម​​ sharp ​​របស់ blur trace bounds។
  • Artifact Suppression ជា​សម្រួលរូបភាព​ដោយ​ធ្វើ​ការ​កាត់ស្នាម​គែម​ជុំ​វិញទាំង​នោះចេញ។
បន្ទាប់​ពី​បាន​លទ្ធផល​ដែល​ពេញ​ចិត្ត​រួម​មក សូម​ចុច OK និង​ធ្វើ​ការ​កែ​សម្រួល​បន្ថែម​ទៀត​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត ជា​ការស្រេច ។
final_adobe photoshop
ជា​ការពិត​ណាស់ លទ្ធផល​ដែល​ទទួល​បាន​ពិត​ជា​មិនអាច​ប្រៀប​ប្រដូច​ទៅ​នឹង​រូបភាព​ដែល​មាន​គុណភាព​ច្បាស់​ល្អ​នោះ​ទេ ប៉ុន្តែសង្ឃឹម​ថា​អត្ថបទ​នេះ​នឹង​បាន​ជួយ​ដល់​លោកអ្នក​មួយ​ផ្នែក​ក្នុង​កាលៈទេសៈ​ដ៏​ចាំ​បាច់​ណា​មួយ ជា​មិន​ខាន។ កុំ​ភ្លេច​ចុច LIKE  និង​ SHARE 😉
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: គន្លឹះ​​បន្ថយ​រូបភាព​ព្រិល​នៅ​ក្នុង​ Adobe Photoshop Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top