ក្រោមហេតុផលជាច្រើន ដែលអ្នកថតរូប ទាំងជាអ្នកអាជីពក្ដី ឫជាការកម្សាន្តក្តី បានបន្ថែមសញ្ញាសម្គាល់ ដែលយើងទាំងអស់គ្នាបានស្គាល់ថាជា watermark នោះ ទៅក្នុងរូបថតរបស់ពួកគេ។ លោកអ្នកប្រហែលជាបន្ថែម Watermark នេះ ទៅតាមវិធីផ្សេងៗជាច្រើន ខ្លះបញ្ចូលម្តងមួយ ហើយអ្នកខ្លះទៀតក៏បានស្វែងរកកម្មវិធីផ្សេងៗ ឫប្រើប្រាស់គេហទំព័រ online ដើម្បីបង្កើនល្បឿនក្នុងការបញ្ចូលទៅកាន់រូបដ៏ច្រើន ក្នុងរយៈពេលដ៏ខ្លីនោះ។ សំបុកអាយធី សូមណែនាំវិធីងាយៗ ដើម្បីជួយដោះស្រាយបញ្ហានេះ ដូចតទៅ៖
ជាដំបូង សូមធ្វើដំណើរការកម្មវិធី Adobe Photoshop និងបើកយករូបភាពមួយសន្លឹក មកធ្វើជាគំរួ។ លោកអ្នកនឹងត្រូវការប្រើប្រាស់ផ្ទាំង action ដូចនេះ ប្រសិនបើលោកអ្នកមិនទាន់ឃើញមានផ្ទាំងនេះទេនោះ សូមចុច Window > Actions ឫចុច Alt +F9 ក៏បាន។
បន្ទាប់មកសូមចុចប៊ូតុង create new action ដូចក្នុងរូបខាងក្រោម
ពេលនេះ សូមចាប់ផ្តើមបង្កើត watermark របស់លោកអ្នក ឧទាហរណ៍ដូចជាបញ្ចូលអក្សរ បន្ថយ opacity ដាក់រូប logo ឫបង្កើតជា style ផ្សេងៗ ទៅតាមចំណង់ចំណូលចិត្ត។
ចំណាំ ប្រសិនបើលោកអ្នកចង់បង្កើត watermark ដែលមានជា រូប logo ផង ជាអក្សរផង សូមធ្វើការង្កើតជា action ពីរផ្សេងគ្នា ដើម្បីជៀសវាងមាន error នាពេលក្រោយ។
បន្ទាប់ពីបង្កើតបានរួចរាល់មក សូមចុច stop recording។
នៅពេលនេះ លោកអ្នកបានបង្កើត action សម្រាប់បញ្ចូល watermark ទៅកាន់រូបភាពច្រើនបានហើយ។ ជំហានបន្ទាប់ សូមចុច File > Automate > Batch…
នៅទីនេះ សូមជ្រើសរើសយក action ដែលលោកអ្នកបានបង្កើតមុននេះបន្តិច និងធ្វើការជ្រើសរើសទីតាំងនៃរូបភាពរបស់លោកអ្នក(Source) ក៏ដូចជាទីតាំងសម្រាប់ផ្ទុករូបភាពដែលបានបញ្ចូល watermark រួចនោះ(Desination)។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចធ្វើការកែប្រែលក្ខណៈរបស់ឈ្មោះរូបភាព(File Naming) ដែលនឹងដាក់រួចរាល់នោះ បានផងដែរ។
ចំណាំ ប្រសិនបើលោកអ្នកជ្រើសរើស Destination ជា Save and Close នោះកម្មវិធីនឹងធ្វើការ save ពីលើរូបភាពដើម (overwrite)។ ដូចនេះ ប្រសិនបើលោកអ្នកចង់រក្សាទុករូបភាពដើម សូមជ្រើសរើសយក Folder ។
ម្យ៉ាងទៀត លោកអ្នកគួរតែអនុវត្តជាមួយរូបភាពដែលមានទំហំ (Dimensions) ប៉ុនគ្នា ទើបជាការប្រសើរ។
ជាចុងក្រោយ លោកអ្នកគ្រាន់តែចុច OK ជាការស្រេច។
អត្ថបទនេះនឹងជួយដល់លោកអ្នកក្នុងការបង្កើនល្បឿនបញ្ចូល watermark ទៅក្នុងរូបភាពជាច្រើន បានកាន់តែលឿន និងឆាប់រហ័សជាងមុនទៅទៀត។
ប្រភពមកពី SOMBOKIT
0 comments:
Post a Comment