Latest News

គន្លឹះ​កាត់​រូប​កាន់​តែ​លឿន​ជាមួយ Alpha Channels

Alpha មាន​តែ​ពីរ​ពណ៌​ប៉ុណ្ណោះ គឺ ស​ និង​ ខ្មៅ ហើយ​នេះ​ជា​កត្តា​មួយ​ជួយ​សម្រួល​ដល់​អ្នក​កែ​ឆ្នៃ​រូប​មាន​ភាព​ងាយ​ស្រួល​ និង​ចំណាយ​ពេល​វេលា​តិច ។ ប្រសិន​បើ​លោកអ្នក​ធ្លាប់​ធ្វើ​ការ​កាត់ (Select) ម្តង​រួច​ហើយ លោកអ្នក​មិន​ចាំ​បាច់​ចំណាយ​ពេល​កាត់​សារ​ជា​ថ្មី​ឡើង​វិញ​នោះ​ទេ ប្រសិន​បើ​លោកអ្នក​មាន Alpha Channel ក្នុង​រូប​នោះ ។
ចង់​ដឹង​ថា ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​ដូច​នោះ​នោះ សូម​តាម​ដាន​ជាមួយ​ សំបុកអាយ​ធី ដូច​តទៅ៖
ជា​ដំបូង​ សូម​ដំណើរការ​កម្មវិធី Adobe Photoshop របស់​លោកអ្នក​ និង​ជ្រើសរើស​រូប យក​មក​ធ្វើ​ការ​អនុវត្ត ។ លោកអ្នក​អាច​ប្រើប្រាស់​ រូប​នេះ​ក៏​បាន ។
1 open
ឧបមា​ថា លោកអ្នក​ចង់​កាត់​យក​តែ​រូប​មនុស្ស​នៅ​ក្នុង​រូប​នេះ ។ សូម​ធ្វើ​ការ​កាត់ (Select) ទៅ​តាម​វិធី​ផ្សេងៗ​របស់​លោកអ្នក ដូច​ជា​ប្រើប្រាស់ Lasso Tool ឬ​ក៏​ Pen Tool ឬ​ក៏​ធ្វើ​តាម channels ក៏បាន។ ខណៈ​នេះ សំបុកអាយធី​ សូម​លើក​យកការ​កាត់ (select) តាម channels មក​អនុវត្តន៍ ។
2 choice
នៅ​លើ​ផ្ទាំង Channels Window សូម​ធ្វើ​ការ​ select យក Blue Channel និង​ធ្វើ​ការ duplicate នូវ Blue Channel ដោយ​អូស ដាក់​លើ icon របស់ create new channel ។
3 duplicate channel blue
ចំណាំ ប្រសិន​បើ​លោកអ្នក​មិន​ឃើញ​មានផ្ទាំង Channels Window ទេ​នោះ សូម​ចុច Window (menu) > Channels ។
បន្ទាប់​មក​ សូម​ចុច Image (menu) > Adjustments > Levels… ឬ​ចុច​ Ctrl+L និង​បន្ថែម​បន្ថយ​ ដើម្បី​​ឲ្យ​ពណ៌​ខ្មៅ និង​ ស កាន់​តែ​ចែក​ដាច់​ពី​គ្នា ។
4 level
ចំពោះ​រូប​នេះ បញ្ហា​​នឹង​កើត​មាន​ឡើង​នៅ​កន្លែង​ស្លឹកឈើ ដែល​មាន​ពណ៌​ខ្មៅ​មក​តាម ។ Level ជួយ​មិន​បាន​ទាំង​ស្រុង​នោះ​ទេ ដូច​នេះ​លោកអ្នក​នឹង​ត្រូវ​ប្រើប្រាស់ Tool មួយ​ចំនួន​ ​ដូចជា Lasso Tool មក​គូសកាត់​ត្រង់​កន្លែង​មិន​ត្រូវ​ការ​​ចេញ (ដូច​ក្នុង​រូប) ។
បញ្ជាក់
  • ដើម្បី​មានពណ៌​ដូច​រូប​ខាង​ក្រោម សំបុកអាយធី បិទ​ភ្នែក​របស់ channel Blue copy និង​បើក RGB វិញ ប៉ុន្តែ​ឈ​រ នៅ​លើ Blue copy channel ដដែល។
  • Burn Tool (រង្វង់​ខៀវ)អាច​ជួយ​លោកអ្នក ផាត់​ពណ៌​ក្រម៉ៅ ឲ្យ​កាន់​តែ​ខ្មៅ ឧទាហរណ៍ ប្រើលើ​គែម​សង​ខាង​រូប​មនុស្ស 
5 select tree out
ដោយ​មាន Foreground ជា​ពណ៌​ស សូម​ចាក់​ទៅ​លើ​ផ្ទែ​ដែល​កំពុង​ Select នោះ ។
6 apply white to tree
សូម​អនុវត្ត​គំរូ​ នេះ​រហូត​ទទួល​បាន ដូច​រូប​ខាង​ក្រោម ។
7 white n black
ដោយសារ​តែ​នៅ​ក្នុង Alpha Channel ពណ៌​ខ្មៅ ជា​ពណ៌​ដែល​នឹង​ត្រូវ​កាត់​ចេញ ដូច​នេះ​លោកអ្នក​នឹង​ត្រូវ​ចុច Ctrl+Invert នោះ នឹង​បន្ទាប់​មក​ធ្វើ​ការ Select ដោយ​ចុច icon របស់ load select ឬ​ចុច Ctrl+Click ទៅ​លើ​ icon របស់ channel Blue copy ក៏​បាន ។
8 invert
Blue copy channel ជា Alpha channel
ជា​ចុង​ក្រោយ លោកអ្នក​គ្រាន់​តែ​ចូល​ទៅ​ផ្ទាំង​ Layers Window វិញ​និង​ចុច​លើ icon របស់ Add layer mask ជា​ការ​ស្រេច ។
9 apply mask
អ្វី​ដែល​លោកអ្នក​នឹង​ទទួល​បាន…
10 result
ចំពោះ​ការរក្សា​ Alpha channel នេះទុក លោកអ្នក​គួរ​តែ​​ធ្វើ​ការ save ជាប្រភេទ Psd, Bmp, Targa (*.tga) ឬ​ក៏ Tiff(*.tif) ។
12​ tif
សម្រាប់​ប្រភេទ JPEG វិញ លោកអ្នក​មិន​អាចធ្វើ​ការ save យក​ alpha channel បាន​នោះ​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោកអ្នក​អាច​សាក​ល្បង​ប្រើប្រាស់​កម្មវិធី ImageMagick បាន 😉
ប្រភពមកពី SOMBOKIT
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: គន្លឹះ​កាត់​រូប​កាន់​តែ​លឿន​ជាមួយ Alpha Channels Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top