Latest News

វិធី ៥ យ៉ាង​ក្នុង​ការ Select ក្នុង Photoshop

ដើម្បី​ធ្វើ​ការ section ឬ​កាត់​រូប នៅ​ក្នុង​កម្មវិធី Adobe Photoshop លោកអ្នក​អាច​ប្រើប្រាស់​វិធី​សាស្រ្ដ​ច្រើន ទៅ​តាម​ប្រភេទ​នៃ​ការងារ​ដែល​លោកអ្នក​មាន ក៏​ដូច​ជា​អ្វី​ដែល​លោកអ្នក​ចង់​បាន។ ប្រសិន​បើ​លោកអ្នក​ទើប​នឹង​ចាប់​ផ្ដើម​សិក្សា​អំពី​​ការ​ប្រើប្រាស់​កម្មវិធី​នេះ​ដំបូង​នោះ សំបុកអាយធី សូម​ណែនាំ​នូវ​វិធី ៥ យ៉ាង​ក្នុង​ការកាត់​រូប​នៅ​ក្នុង Adobe Photoshop រួម​មាន​ដូច​ត​ទៅ៖

១. ប្រើប្រាស់ Magic Wand Tool

វិធី​ដ៏​ងាយ​បំផុត​ ក្នុង​ការ selection លើ background ដែល​មាន​ពណ៌​ solid តែ​មួយ​ ឬ​ gradient ប្រហាក់ប្រហែល​គ្នា ដូច​ជា​រូបភាព​នៃ​ការ​ថត​​ផលិតផល​ជាដើម។ ចំពោះ​វិធី​ប្រើប្រាស់​វិញ លោកអ្នក​ គ្រាន់តែ​ចុច​យក tool នេះ នឹង​ធ្វើការ​ click ទៅ​លើ​ផ្ទៃ​ដែល​លោកអ្នក​ចង់​ delete ឬ invert select ជាដើម​ -ល-។

២. ប្រើប្រាស់ Pen Tool

វិធី​សាស្រ្ដ​ទីពីរ​ដែល​លោកអ្នក​នឹង​អាច​កាត់​រូប​បាន​ស្អាត តាម​គន្លង​កាច់ កោងទៅ​តាមអ្វី​ដែល​លោកអ្នក​ចង់​បាន។ លោកអ្នក​គ្រាន់​តែ ប្រើ Pen Tool មក​គូស និង​ប្រើប្រាស់ Covert Point Tool ដើម្បី​បត់​ពត់​តាម​គន្លង​ដែល​លោកអ្នក​ចង់ និង​ចុច right-click យក​ Make Selection… ជា​ការស្រេច។

៣. ប្រើប្រាស់ Color Range

Color Range ច្រើន​តែ​ត្រូវ​បានប្រើប្រាស់​ក្នុង​ការ select នូវ​រូបភាព​ប្រភេទ contrast រវាង object និង background នោះ ដូច​ជា​រូបខាងក្រោមជាដើម។ លោកអ្នក​អាច​ចូល​ទៅ​កាន់ Color Range បាន​ ដោយ​ចុច Select (menu) > Color Range…
បន្ទាប់​មក សូម​ប្រើប្រាស់ color picker ដើម្បី​ចុច click ទៅលើ object នោះ ឧទាហរណ៍ ទឹក ក្នុងរូប​ខាង​ក្រោម… និង​បន្ទាប់​មក​ចុច OK នោះ​លោកអ្នក​នឹង​ទទួល​បាន selection ដែល​លោកអ្នកគ្រាន់តែ​ធ្វើ​ការ copy paste ទៅ​លើ layer ថ្មី ជា​ធម្មតា​ប៉ុណ្ណោះ។

៤. ប្រើប្រាស់ Quick Selection tool និង Refine Edge

នៅ​ក្នុង​កម្មវិធី Adobe Photoshop លោកអ្នក​អាច​ធ្វើ​ការ select បាន​យ៉ាង​លឿន​ ដោយ​ប្រើប្រាស់ Quick Selection Tool (shortcut W)
លោកអ្នក​នឹង​ប្រើប្រាស់ brush របស់ Quick Selection មក​គូស អូស(drag) ទៅ​លើ object ដែល​លោកអ្នក​ចង់​បាន។ នៅ​ពេល​ដែល​លោកអ្នក​ពេញ​ចិត្ត​ហើយ សូម​ចុច Select (menu) > Refine Edge…
លោកអ្នក​នឹង​ប្រើប្រាស់ brush របស់ Refine Edge tool គូស​នៅ​តាម​គែម (edge) របស់ selection នោះ។ បន្ទាប់​ពី​ទទួល​បាន​ពេញ​ចិត្ត​ហើយ សូម​ចុច OK និង​ធ្វើ​ការ copy paste ជាធម្មតា ជា​ការស្រេច។

៥. ប្រើប្រាស់ Color Channels

វិធី​សាស្រ្ដ​នេះ ច្រើន​តែ​ត្រូវ​បាន​គេ​ប្រើក្នុង​ការ​កាត់​រូបភាព portrait ពោល​គឺ select សក់​បាន​ស្អាត​ល្អ។
សម្រាប់​វិធី​សាស្រ្ដ​ក្នុង​ការ​កាត់​រូប​តាមរយៈ Channels នេះ សំបុកអាយធី ធ្លាប់​បាន​ចេញ​អត្ថបទ​រួច​ម្ដង​ទៅ​ហើយ ប្រសិន​បើ​លោកអ្នក​​មិន​ទាន់​បាន​អាន​ទេ​នោះ សូម​ចុច​តំណរភ្ជាប់​ខាងក្រោម។
តើ​លោកអ្នក​ចូល​ចិត្តប្រើប្រាស់​វិធីសាស្រ្ដ​មួយ​ណា​​ជាងគេ? កុំភ្លេច​ចុច LIKE និង SHARE ដើម្បី​ទទួល​បាន​គន្លឹះ​ល្អៗ ក្រោយៗ​ បន្ត​ទៀត

ប្រភពមកពី SOMBOKIT
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធី ៥ យ៉ាង​ក្នុង​ការ Select ក្នុង Photoshop Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top