អតីតកាល គឺជាពេលវេលាមួយដែលបានបន្សល់ទុកអនុស្សាវរីយ៍សម្រាប់ពេលបច្ចុប្បន្ន ។ ពេលខ្លះ លោកអ្នកអង្គុយមើលរូបថត ដែលបានថតជាមួយមិត្តភក្ដិកាលពីមុន ហើយលួចសើចម្នាក់ឯងក៏មាន។ តែថា កាលពីទសវត្សមុនៗ បច្ចេកវិទ្យានៅមានកម្រិត រូបថតចាស់ៗទាំងនោះ អាចនឹងរហែក សាកពណ៌ ឫបញ្ហាផ្សេងៗទៀត ដែល ។
ថ្ងៃនេះ សំបុកអាយធី សូមលើកយកវិធីក្នុងការកែរូបថតចាស់ៗ (restoration) ដែលនឹងមានច្រើនករណី ច្រើនវិធីសាស្រ្ត រូមមានជាបន្ដបន្ទាប់ដូចតទៅ៖
ករណីរូបភាពសាកពណ៌ (Fading Photo)
ដើម្បីធ្វើការទាញយកនូវ Detail ពីរូបភាពប្រភេទនេះមកវិញ លោកអ្នកអាចប្រើប្រាស់ Curves ដោយចុច Ctrl+M ឫ Edit (menu) > Adjustments > Curves…។ បន្ទាប់មក លោកអ្នកអាចទាញខ្សែកោងដើម្បីបង្ហាញ detail របស់រូបបានហើយ ឫក៏ធ្វើការប្រើប្រាស់ eyedropper ក៏បាន ខណៈដែល eyedropper ទីមួយគឺទាញយកពណ៌ខ្មៅ ទីពីរយកពណ៌ប្រផេះ និងទីបីយកពណ៌ ស ។
ករណីរូបភាពមានស្នាមអុជៗ (Speck & Spot)
បន្ទាប់មក អ្វីដែលជាបញ្ហាបន្ទាប់នោះគឺ មានស្នាម ប្រឡាក់ អុជៗ ផ្សេងៗ នៅលើរូប ដែលលោកអ្នកអាចប្រើប្រាស់ tool មួយចំនួន ដូចជា spot healing brush tool ឫក៏ patch tool ទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះការប្រើប្រាស់ spot healing brush tool គឺលោកអ្នកគ្រាន់តែ click ទៅលើទីតាំងដែលលោកអ្នកចង់បំបាត់ឧទាហរណ៍ ចំណុចពណ៌សៗ ខាងលើ ដោយប្រើប្រាស់ទំហំ brush ឲ្យធំជាងទំហំចំណុចនោះប៉ុណ្ណោះ។
រីឯ ការប្រើប្រាស់ patch tool ក៏ដូចគ្នាដែរ លោកអ្នកគ្រាន់តែគូសរង្វង់ត្រង់ចំណុចសៗ រួចអូស (drag and drop) ទៅទីតាំងងងឹតជាការស្រេច។
ការប្រើប្រាស់ Noise Reduction
ដើម្បីកាត់បន្ថយ Noise លោកអ្នកអាចប្រើប្រាស់ Noise Reduction ដោយចុច Filter (menu) > Noise > Reduce Noise… ។ ក្នុងករណីនេះ រូបថតនេះមិនអាចឲ្យយើងកាត់បន្ថយ Noise បានច្រើននោះទេ តែយ៉ាងហោចណាស់ក៏យើងអាចកាត់បន្ថយ Color Noise បានច្រើនដែរ ។
ការ Remove Red-Eye
ជាទូទៅ លោកអ្នកអាចប្រើប្រាស់ Red Eye Tool ដែលមានស្រាប់នៅក្នុង tool box បាន ។
លោកអ្នកគ្រាន់តែអូស (drag) នៅត្រង់គ្រាប់ផ្នែកជាការស្រេច ។
ដើម្បីជួយឲ្យប្រស្រីភ្នែកមើលទៅកាន់តែដូចពិតៗ (realistic) លោកអ្នកអាចសាកល្បងជាមួយ mask ជំនួសវិញ ។ ដោយដំបូង សូមធ្វើការ duplicate នូវ layer រូបថតនោះ ដោយចុច Ctrl+J និងបន្ថែម Black&White Effect ដោយចុច icon របស់ Adjustment Layer > Black & White…
បន្ទាប់មកទៀត ដោយចុចយក Brush Tool និងមាន Hardness 100% សូមចុចទៅលើប្រស្រីភ្នែក ។
ជាបន្តសូមចុច Ctrl+I ដើម្បីធ្វើការ Invert នោះលោកអ្នកនឹងទទួលបានរូបដូចខាងក្រោមវិញ។ ប្រសិនបើលោកអ្នកឃើញមានពណ៌ក្រហមនៅមាន នៅជុំវិញប្រស្រីភ្នែកនោះ លោកអ្នកអាចធ្វើការគូសបន្ថែមបានដោយប្រើប្រាស់ពណ៌ស ។
ការជួសជុលពណ៌ (Repairing Color)
- ករណី Cast Color
ដំបូង សូមចុច icon របស់ Adjustment Layer > Curves..
ដូចគ្នានឹងករណីខាងលើដែរ លោកអ្នកអាចប្រើប្រាស់ eyedropper ដើម្បីទាញយកពណ៌បានដូចខាងក្រោម។
បញ្ជាក់ទីតាំងដែលត្រុវចុចយកនោះគឺអាស្រ័យទៅតាមលោកអ្នកចង់បាន និងរូបភាពជាក់ស្ដែង ចំណុចខាងក្រោម គ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ ។
- ករណីរូបភាព desaturate (ពណ៌ស្លេក)
ដើម្បីបន្ថែមពណ៌ឲ្យរូបភាពកាន់តែមានសភាពស្រស់ស្អាតបន្ថែមទៀតនោះ ជាដំបូងសូមចុច icon របស់ adjustment និងចុច Hue/Saturation…
បន្ទាប់មក សូមចុច icon ដូចក្នុងរូបខាងក្រោម រួចចុច និងអូស (drag) ទៅលើពណ៌ណាមួយ ដែលលោកអ្នកចង់ឲ្យវាលេចឡើងកាន់តែច្បាស់ ឧទាហរណ៍ ពណ៌របស់ផ្កា ។
ជាមួយគ្នានេះ លោកអ្នកនឹងកត់សម្គាល់ឃើញថា មិនត្រឹមតែផ្កាទេ ដែលមានពណ៌កើនឡើង (Saturate) ប៉ុន្តែវត្ថុដទៃដែលមានពណ៌ដូចផ្កាក៏ត្រូវបាន Saturate ដែរ ។ ដូចនេះ សូមចុច Ctrl+I ដើម្បីធ្វើការ Invert និងចុចយក brush tool មកគូសនៅលើផ្កា ។
លោកអ្នកនឹងត្រូវអនុវត្តជំហាននេះដដែលៗ ដើម្បីទាញយកពណ៌ផ្សេងៗទៅតាមតម្រូវការ ។
ប្រភពមកពី SOMBOKIT
0 comments:
Post a Comment