មធ្យោបាយក្នុងការកែរូបចាស់ៗ ឫហៅថា Photo Restoration នោះអាចនឹងមិនមានច្រើនទេ ប៉ុន្តែបញ្ហាដែលលោកអ្នកនឹងជួបប្រទះអាចនឹងមានច្រើនផ្សេងៗ ខុសៗពីគ្នា ។ អត្ថបទមុននេះបន្តិច សំបុកអាយធី បានណែនាំជាច្រើនមកហើយ នូវវិធីសាស្រ្តផ្សេងៗ ក្នុងការកែរូបទាំងនោះ ។
ជាមួយនឹងវគ្គពីរនេះ លោកអ្នកនឹងទទួលបាននូវវិធីសាស្រ្តបន្ថែមមួយចំនួនជាមួយនឹងដំណើរការក្នុង Restore Photo ពីដើមរហូតដល់បញ្ចប់តែម្ដង ។ ដូចនេះ សូមតាមដានជាមួយយើងខ្ញុំទាំងអស់គ្នាដូចតទៅ៖
ជាដំបូង សូមបើកយករូបថតរបស់លោកអ្នក ជាមួយនឹងកម្មវិធី Adobe Photoshop និងធ្វើការចម្លង (Duplicate) Background Layer ទុកមួយ ដោយចុច Ctrl+J និងធ្វើការ Lock ឬបិទភ្នែក (Visiblity) ក៏បាន ។
បន្ទាប់មក សូមប្រើប្រាស់ Clone Stamp Tool និងធ្វើការជួសជុលនូវកន្លែងដាច់រហែក ។
ជាមួយគ្នានេះ លោកអ្នកចាំបាច់ធ្វើការថតចម្លងយកផ្នែកដែលនៅសល់មកជួសជុលផ្នែកដែលបាត់បង់ ឧទាហរណ៍ មាត់ ច្រមុះ ជាដើម។ ដោយសារវាមានលក្ខណៈឆ្លុះ (Mirror) លោកអ្នកអាចធ្វើការ select ជារៀងដែលលោកអ្នកចង់បាន ដោយប្រើ Lasso Tool ឫ Patch Tool និងបន្ទាប់មកដោយឈនៅលើ Layer Background Copy នោះ ចុច Ctrl+J ដើម្បីធ្វើការចម្លង និងបង្កើត layer ថ្មី ដែលមានរាងដូចដែលបាន Select ។
បន្ទាប់ពីបានរូបមួយចំហៀងថ្មីរូចមក សូមចុច Ctrl+ T រួច right-click > Flip Horizontal ដើម្បីធ្វើការត្រលប់បែររូបនោះ ។ លោកអ្នកនឹងត្រូវធ្វើការ Warp រូបនោះផងដែរ ដើម្បីកុំឲ្យមើលទៅខាងស្ដាំដូចខាងឆ្វេង ជាដើម ។
បន្ទាប់ពីនោះមក លោកអ្នកនឹងត្រូវធ្វើការ លុបបំបាត់ស្នាមអុជៗ (Speck & Spot) ដោយប្រើប្រាស់ Spot Healing Brush Tool ឫក៏ Patch Tool ក៏បាន ។
ដូចគ្នានេះដែរ លោកអ្នកអាចធ្វើការជួសជុល frame នោះដោយប្រើប្រាស់ Clone Stamp tool ដោយធ្វើការ copy ពីស្នាមបន្ទាត់ដែលមានស្រាប់ មកផ្គុំគ្នាុ ។
ជំហានបន្ទាប់ យើងនឹងជួសជុលស្រមោលនៅកន្លែងសំពត់ ដោយប្រើប្រាស់ curves mask ដូចនេះ សូមចុច icon របស់ Adjustment layer > Curves… ។
សូមទាញខ្សែរកោងរបស់ RGB ដូចក្នុងរូប និងចុច Ctrl+I ដើម្បីធ្វើការ Invert ។
ដោយប្រើប្រាស់ Brush Tool សូមគូស ផាត់ នៅត្រង់កន្លែងខូចនោះ ជាមួយនឹង Opacity ប្រមាណជា 20% ។ ជំហាននេះ លោកអ្នកនឹងត្រូវអនុវត្តដដែលៗ ប្រមាណ ៤ ទៅ ៥ Curves Layer Masks ដើម្បីទទួលបានលទ្ធផលប្រសើរ ។
ជំហានបន្ទាប់មកទៀត យើងឃើញថា រូបថតនេះមិនមាន Balance ដោយសារតែផ្នែកខាងលើភ្លឺ ស ឯផ្នែកខាងក្រោមងងឹត ។ ដើម្បីធ្វើឲ្យរូបនេះ មើលទៅមាន Balance ឡើងវិញ លោកអ្នកគ្រាន់តែ បង្កើត Layer ថ្មីមួយដោយចុច Ctrl+N និងធ្វើការចាក់ពណ៌ដោយប្រើ Foreground to Transparent របស់ Gradient Tool ។
បន្ទាប់មក កុំភ្លេចធ្វើការបន្ថយនូវ Opacity និងប្ដូរ Blending mode ជា Soft Light ។
ដោយឈរលើ layer ចុងក្រោយ (layer ដែលបានបញ្ចូលទាំង curves mask ទាំងការលុបបំបាត់ស្លាកស្នាមផ្សេងៗជាដើម) សូមធ្វើការ blur ដោយប្រើប្រាស់ Gaussian Blur ជាមួយ Radius ប្រមាណ 2.7 pixels ដើម្បីធ្វើការ soft រូបភាពទាំងមូល។ កុំភ្លេចបន្ថយ opacity ។
បញ្ជាក់
១. លោកអ្នកអាចធ្វើការ merge នូវ Layers និង Layer mask ទាំងអស់ចូលគ្នាក៏បាន ដោយ select layers និងចុច Ctrl+E។
២. លោកអ្នកអាចធ្វើការបម្លែងជាពណ៌ ស-ខ្មៅ បានដោយចុច icon របស់ adjustment > Black & White…។
ជំហានបន្ទាប់មកទៀតលោកអ្នកអាចធ្វើការទាញយកឲ្យច្បាស់មកវិញ ដែលដំបូងលោកអ្នកត្រូវចម្លង layer ចុងក្រោយទៅកាន់ក្រដាសថ្មី ដោយចុច Ctrl+A > Ctrl+C > Ctrl+N > ចុច OK > Ctrl+V ។
បន្ទាប់មកចូលទៅកាន់ Image (Menu) > Adjustments > HDR Toning…
បញ្ជាក់ លោកអ្នកអាចចុច right-click នៅលើ Layer ចុងក្រោយ និងចុច Flatten Image ជំនួសការចុច Ctrl+A > Ctrl+C > Ctrl+N > Ctrl+V ក៏បាន ប៉ុន្តែកំណែប្រែ (version) របស់ Adobe Photoshop ខ្លះ មិនបង្កើតក្រដាសថ្មីឲ្យទេ បែរជាធ្វើការ merge នៅក្នុងក្រដាសចាស់នោះតែម្ដង ។
នៅពេលដែលផ្ទាំង HDR Toning បង្ហាញឡើង លោកអ្នកអាចធ្វើការកែប្រែ ដូចជា Radius, Detail, Shadow… ទៅតាមអ្វីដែលលោកអ្នកចង់បាន និងទៅតាមស្ថានភាពរូបជាក់ស្ដែង ។
ការប្រើប្រាស់ HDR Toning នេះ នឹងជួយចែកតុងពន្លឺ ឲ្យរូបភាពមានសភាពច្បាស់ឡើងវិញបន្តិច ជាមួយគ្នានេះ កុំភ្លេចប្តូរ blending mode ជា soft light និងបន្ថយ opacity ប្រមាណ 50% ។
ជាចុងក្រោយប្រសិនបើលោកអ្នកមិនស្រលាញ់រូប ស-ខ្មៅ នោះ លោកអ្នកអាចបន្ថែម tone effect មកវិញក៏បាន ដោយបង្កើត layer ថ្មី ដោយចុច Ctrl+N និងធ្វើការចាក់ពណ៌ រួចប្ដូរ Blending mode ក៏ដូចជា Opacity ជាការស្រេច ។
ក្រឡេកថយក្រោយ ទៅផ្ទៀងផ្ទាត់ជាមួយរូបដើម…
ប្រភពមកពី SOMBOKIT
0 comments:
Post a Comment