ខ្ញុំសូមនាំយកតម្រាមួយទៀត
ដែលនិយាយអំពី មើលញាក់ត្របកភ្នែក ច្រមុះ ត្រចៀក ក ក្លៀក ខ្នង ដៃ ជង្គង់ និង ស្មា
ដែលខ្មែរយើងតាំងពីបុរាណរហូតមកដល់សព្វថ្ងៃនេះនៅតែមានជំនឿលើ។
ដើម្បីជ្រាប់កាន់តែច្បាស់សូមមើលតម្រាខាងក្រោមនេះ៖
- បុគ្គលណាញាក់ត្របកភ្នែកស្ដាំខាងលើ
នឹងមានគេនាំលាភមកឲ្យ។
- ញាក់ត្របកភ្នែកខាងឆ្វេង
(បើស្រីនិយាយដល់ញាក់ចំពាក់កណ្ដាលភ្នែក) នឹងមានមនុស្សមករក។
- ញាក់ត្របកភ្នែកឆ្វេងខាងក្រោម
មានគេចោទប្រកាន់។
- ញាក់ច្រមុះមានគេរករឿងរកហេតុមិនល្អទេ។
- ញាក់ត្រចៀកស្ដាំ
នឹងមានឮដំណឹងអាក្រក់, បើញាក់ត្រចៀកឆ្វេងនឹងមានលាភ។
- ញាក់កខាងស្ដាំ
នឹងបានកូនប្រុសជាទីគាប់ចិត្ត . ញាក់កខាងឆ្វេង នឹងបានកូនស្រីជាទីស្រឡាញ់។
- ញាក់ក្លៀកខាងឆ្វេង
នឹងមានលាភ, ញាក់ក្លៀកខាងស្ដាំ នឹងមានរឿងរ៉ាវ។
- ញាក់ខ្នងនឹងបានធ្វើការនៅជាបន្ទាប់អ្នកធំ។
- ញាក់បបូរមាត់ស្ដាំមានលាភ, ញាក់បបូរមាត់ខាងក្រោមនឹងមានទុក្ខព្រោះញាតិ, ញាក់បបូរមាត់ខាងលើ
នឹងបានបរិភោគអាហារឆ្ងាញ់ ពិសា, ញាក់កៀនខាងឆ្វេងស្រីនឹងឲ្យលាភ
ញាក់កៀនខាងស្ដាំ កើតជោគជាទីគាប់ចិត្ត។
- ញាក់ដៃឆ្វេង
ចាប់ពីកែងដៃចុះទៅក្រោម នឹងមានស្រីធ្វើទោស, ញាក់ខាងស្ដាំ
នឹងមានលាភពីចម្ងាយ។
- ញាក់កែងដៃខាងស្ដាំ
នឹងមានមនុស្សស្រឡាញ់, ញាក់កែងខាងឆ្វេង មានបងប្អូនមករក។
- ញាក់ដៃឆ្វេង
តាំងពីស្មាចុះទៅក្រោម នឹងមានកេរ្តិ៍ឈ្មោះ។
- ញាក់ដៃខាងស្ដាំ
នឹងបានមាសប្រាក់។
- ញាក់ចង្អុលដៃ
និងកូនដៃ នឹងមានរឿងរ៉ាវ។
- ញាក់ម្រាមកណ្ដាល
បងប្អូននឹងគិតដល់។
- ញាក់ជង្គង់ស្ដាំ
នឹងមានលាភ, ញាក់ជង្គង់ឆ្វេង នឹងបែកបាក់ប្ដីប្រពន្ធ។
- ញាក់ស្មាឆ្វេងនឹងមានទុក្ខ, ញាក់ស្មាស្ដាំ
បានសេចក្ដីសុខក្សេមក្សាន្តចាកទុក្ខភយន្តរាយ។ដក់ស្រង់ចេញពីសៀវភៅ :
ព្យាករណ៍សាស្ត្រប្រមូលចងក្រងដោយអ្នកនិពន្ធ : នួន ប៊ុតបោះពុម្ពលើកទី 8 ឆ្នាំ1966 ។
0 comments:
Post a Comment