Latest News

ក្បួននាំលាភចូល ដោយការជ្រើសរើសពណ៌​ កាបូប​លុយ ទៅ​តាម​ថ្ងៃ​កំណើត​ របស់ខ្លួន

អ្នកធ្លាប់សង្កេតឃើញទេថា នៅពេលដែលអ្នកប្រើកាបូបលុយចាស់ លុយហូរចូលមកយ៉ាងច្រើន តែនៅពេលដែលអ្នកប្តូរកាបូបលុយថ្មី លុយកាក់មិនសូវជាហូរចូលនិងមិនសូវសល់ដូចមុនទេ ។ ទាំងអស់នេះទាក់ទិននឹងពណ៌របស់កាបូបនាំលាភសំណាងដែលអ្នកគួរស្វែងយល់ឬ ផ្លាស់ប្តូរពណ៌ កាបូបលុយរបស់អ្នក ដើម្បីនាំលាភសំណាងចូលមកវិញ ។





– អ្នកកើតថ្ងៃចន្ទ
ពណ៌កាបូបដែលសមនឹងអ្នក គឺពណ៌ត្នោត(ស្ករ) និងពណ៌ស្វាយ ។ ចំណែកឯកាបូបដែលធ្វើពីស្បែកសត្វ ឬកាបូប ពណ៌ក្រហមមិនគួរប្រើទេ ព្រោះពេលដែលអ្នកប្រើទៅអាចធ្វើឱ្យមានបញ្ហាខាងលុយកាក់ ។
– អ្នកកើតថ្ងៃអង្គារ
ពណ៌កាបូបដែលសមស្របសម្រាប់អ្នកមាន៣ពណ៌ គឺពណ៌ទឹកក្រូច ពណ៌ផ្កាឈូក និងពណ៌ការ៉ុត ដែលសុទ្ធតែជា ពណ៌ស្រស់ និងពណ៌ភ្លឺទាំងអស់ ។ ឯកាបូបពណ៌ត្នោត ពណ៌ស្រអាប់ ឬកាបូបដែលធ្វើពីស្បែកសត្វមិនបានជួយ បង្កើតប្រាក់ចំណូលរបស់អ្នកនោះទេ ។
– អ្នកកើតថ្ងៃពុធ
អ្នកគួរជ្រើសពណ៌ដែលលើកខ្លួនអ្នក ដូចជាពណ៌បៃតង និងពណ៌ត្នោត ។ ចំណែកកាបូបពណ៌ខ្មៅនិងពណ៌ផ្កាឈូក ចាស់ មិនគួរប្រើនោះទេ ។ ចំពោះកាបូបប្រភេទស្បែកសត្វ គួរចៀសវាងប្រើ ជាពិសេសគឺស្បែកដែលបានមកពី សត្វស្លាប ។ អ្នកគួរជ្រើសប្រើកាបូបលុយប្រភេទក្រណាត់ ដែលស្អាតៗវិញ ដើម្បីជួយបន្ថែមលាភសំណាងឱ្យមាស ប្រាក់ហូរចូលបានយ៉ាងស្រួល ។
– អ្នកកើតថ្ងៃព្រហស្បតិ៍
អ្នកអាចប្រើកាបូបលុយបានច្រើនពណ៌ ហើយពណ៌ដែលល្អបំផុត គឺពណ៌ក្រហម និងពណ៌ទឹកក្រូច ដែលជួយបង្កើន លាភសំណាងផ្នែកលុយកាក់ ។ ចំពោះលក្ខណៈកាបូប អ្នកគួរជ្រើសរើសប្រភេទទំហំល្មម ដែលមិនតូចពេក មិនធំ ពេក ដើម្បីរក្សាទុកនូវចំណូលឱ្យបានគង់ និងហាមប្រើកាបូបដែលមានពណ៌ខ្មៅ ព្រោះវាអាចនឹងធ្វើឱ្យមានបញ្ហា កើតឡើងច្រើនជាងធម្មតា ។
– អ្នកកើតថ្ងៃសុក្រ
មិនគួរប្រើពណ៌ដែលស្រអាប់នោះទេ ព្រោះវាធ្វើឱ្យលុយកាក់ជូបបញ្ហាមិនអាចឱ្យអ្នកប្រមូលលុយទុកនៅ ខ្លួនបាន ។ មធ្យោបាយមួយទៀត គឺជ្រើសរើសពណ៌ដែលភ្លឺ ប៉ុន្តែកុំឱ្យស្រស់ពេករហូតដល់មើលទៅចាំចែង ព្រោះវាមិនបាន ជួយឱ្យអ្នកមានសំណាង ឬហេងនោះទេ ។ ចំពោះពណ៌ដែលសមសម្រាប់អ្នកជាងគេ គឺពណ៌ផ្ទៃមេឃ និងពណ៌ស៊ីជម្ពូ ។
– អ្នកកើតថ្ងៃសៅរ៍
អ្នកគួរថែទាំកាបូបឱ្យមើលទៅថ្មីនិងស្រស់ស្អាតជានិច្ច ព្រោះវាអាចទាក់ទាញស្រូបយកលុយចូលក្នុងកាបូបរបស់ អ្នកបាន ។ នៅពេលដែលកាបូបលុយរបស់អ្នកមើលទៅរាងចាស់បន្តិច អ្នកគួរផ្លាស់ប្តូរថ្មីភ្លាមៗ ហើយប្រសិនបើ អ្នកជ្រើសរើសយកពណ៌ផ្ទៃមេឃ និងស្វាយ គឺជាការល្អបំផុត ព្រោះពណ៌ទាំងពីរនេះ ជាពណ៌ដែលសមនឹងអ្នក បំផុត។ ចំពោះពណ៌ដែលអ្នកមិនគួរប្រើ គឺពណ៌បៃតង និងពណ៌ត្នោត ។
– អ្នកកើតថ្ងៃអាទិត្យ
កាបូបលុយដែលសមស្របសម្រាប់អ្នក គឺពណ៌ដែលភ្លឺថ្លា តែលើកលែងពណ៌ផ្ទៃមេឃ ដែលអ្នកមិនគួរប្រើ ។ ចំណែកឯពណ៌ងងឹត ឬពណ៌ស្រអាប់ ដូចជាពណ៌ខ្មៅនឹងធ្វើឱ្យអ្នកបាត់លាភសំណាងអស់ ។ ប្រសិនបើអ្នកអាចប្រើ កាបូបដែលធ្វើពីស្បែកសត្វសមុទ្រ គឺជាការប្រសើរ ព្រោះវាជាមធ្យោបាយមួយដែលជួយឱ្យមាសប្រាក់ហូរចូល កាបូបបានច្រើន ៕
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ក្បួននាំលាភចូល ដោយការជ្រើសរើសពណ៌​ កាបូប​លុយ ទៅ​តាម​ថ្ងៃ​កំណើត​ របស់ខ្លួន Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top