ស្លឹកគ្រៃត្រូវបានគេនិយមដាំនៅតាមផ្ទះដែលវាជាគ្រឿងផ្សំសម្រាប់ក្នុងការស្ល ជាសម្ល ឆា និងដាក់លាយជាមួយគ្រឿងផ្សំជាច្រើនមុខទៀតដើម្បីបង្កើនរសជាតិអាហារនិងបានជួយក្នុងការបំបាត់ក្លិនឆ្អាបរបស់សាច់ផងដែរ។មិនតែប៉ុណ្ណោះស្លឹកគ្រៃក៏ជាឱសថដ៏ល្អផងដែរសម្រាប់ព្យាបាលនិងការពាររាងកាយពីជំងឺផ្សេងៗ។ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏ល្អសម្រាប់អ្នកដែលបានប្រើប្រាស់ស្លឹកគ្រៃជាប្រចាំ៖
ស្លឹកគ្រៃមានសម្បូរជាតិប៉ូតាស្យូមដែលបានជួយកាត់បន្ថយកម្រិតជាតិកូឡេស្តេរ៉ូលក្នុងរាងកាយ
មានផ្ទុកទៅដោយវីតាមីនC ដែលជួយបង្កើននិងពង្រឹងភាពសុំារបស់រាងកាយ
អាចជួយសម្រួលនៃចរន្តឈាមឲ្យមានដំណើរការល្អ
មានសមត្ថភាពខ្ពស់ក្នុងការជួយបំបាត់អាការៈស្រ្តេស
បានជួយរុញច្រានបំបាត់សារធាតុពុលចេញពីរាងកាយ
បានជួយលាងសម្អាតថ្លើម តម្រងនោម ប្លោកនោមនិងលំពែង
ជួយពង្រឹងប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ
ជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយបានយ៉ាងឆាប់រហ័ស
ជួយក្នុងការបណ្ដេញអ័រម៉ូនដែលបង្កឲ្យកើតមុន
អាចជួយព្យាបាលជំងឺក្រពះ ផ្ដាសាយ ក្ដៅខ្លួននិងក្អក
ជួយទប់ស្កាត់ការលើសជាតិអាស៊ីតក្នុងក្រពះ
ជួយព្យាបាលអាការៈហើមពោះនិងរាគ
អាចជួយកាត់បន្ថយសម្ពាធក្នុងសរសៃឈាម
ជួយការពារនិងព្យាបាលការកកើតនៃកោសិកាជំងឺមហារីក
បានជួយប្រយុទ្ធប្រឆាំងជាមួយវីរុស បាក់តេរីនិងជំងឺឆ្លង
អាចជួយក្នុងការព្យាបាលការរលាកសន្លាក់
សម្រាប់ស្ត្រីបានជួយឲ្យមានដំណើររដូវមកទៀងទាត់
ជួយបំប៉នធ្វើឲ្យស្បែកទន់ភ្លឺរលោងស្អាត
ជួយបំបាត់ការឡើងធំនៃរន្ធញើសដែលធ្វើឲ្យងាយឆ្លងជំងឺ
ជួយបង្ការពីការរីករាលដាលរបស់បាក់តេរីដែលបណ្ដាលឲ្យមានក្លិនខ្លួនអាក្រក់
0 comments:
Post a Comment