Latest News

របៀបធ្វើ កង្កែបបោក

របៀបធ្វើ កង្កែបបោក
------------------
‪#‎គ្រឿងផ្សំ‬
- កង្កែប ៣គីឡូ
- សាច់ជ្រូកបីជាន់ កន្លះគីឡូ
- គ្រឿងបុក ១ចានចង្កិះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច)
- ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ
- ខ្ទឹមស ១០កំពិស ចិញ្រ្ចាំអោយល្អិត
- ទឹកត្រី ២ស្លាបព្រាបាយ
- ស៊ុបមាន់ ២ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាបាយ
- ស្ករ ២ស្លាបព្រាបាយ
- ម្សៅអំពិល ១ស្លាបព្រាបាយ (អត់ក៏បានតាមចំនូលចិត្ត)
- ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ
- ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃតូចៗ
- ម្រះព្រៅ
‪#‎របៀបធ្វើ‬
- លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ (ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែត។
- ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ដ្ធពេក) រូចដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នាមួយភ្លែត។
- ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តងទៀតរួច យកទៅញោតចូលក្នុងកង្កែបអោយពេញ (កុំញោតណែនពេក)។
- យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អឹនល្អ ប្រហែលជា ៤០នាទីជាការស្រេច៕
Mrs. Sokuntheary

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: របៀបធ្វើ កង្កែបបោក Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top