Latest News

វិធីធ្វើនំពុម្ព‬ ឈ្ងុយឆ្ងាញ់ គួរអោយចង់ញាំុ

‪#‎វិធីធ្វើនំពុម្ព‬ ឈ្ងុយឆ្ងាញ់ គួរអោយចង់ញាំុ
+ គ្រឿងផ្សំ៖
– ម្សៅអង្ករ ៣៥០ក្រាម
– ម្សៅមី ៣ស្លាបព្រាបាយ
– ស៊ុត ២គ្រាប់
– ខ្ទិះដូង ១ចានចង្កឹះ
– ស្ករស កន្លះចានចង្កឹះ
– សាច់ដូងកោស កន្លះចានចង្កឹះ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ប្រេងឆា
-- ល្ងរ
+ វិធីធ្វើ៖
១. មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន។
២. យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា។
៣. យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យរលាយសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនិងសាច់ដូងនឹងល្ងរ។
៤. កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០នាទីសិន។
៥. ១០នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច៕





  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធីធ្វើនំពុម្ព‬ ឈ្ងុយឆ្ងាញ់ គួរអោយចង់ញាំុ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top