Latest News

អត្ថបទសង្ខេបអំពីការដាំក្រូចឆ្មាក្នុងលូ

+ ថ្ងៃនេះខ្ញុំសូមជូនអត្ថបទសង្ខេបអំពីការដាំក្រូចឆ្មាក្នុងលូ +
++++++++++++++++++++++++++++
១ ការផ្សំដី
- ៧០% នៃដីស្រែស្រទាប់លើ
- ១០% អង្កាមដុតរោលៗកុំឲ្យខ្លោច
- ១០% ស្លឹកឈើ ឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឲ្យខ្លីៗ
- ជីលាមកប្រចៀវ ១គក្រ ក្នុងមួយគុម្ព
- ត្រូវលាយល្បាយខាងលើឲ្យសព្វ។
២ វិធីដាំ
- ជ្រើសរើសលូដែលមានកម្ពស់ប្រមាណ ៨តឹក ទៅ ១ម៉ែត្រ និងអង្កត់ផ្ចិតប្រមាណ ១ម៉ែត្រ
- បាតលូត្រូវបិតឲ្យជិតជៀសវាងឬសរុក្ខជាតិផ្សេងចាក់ចូល និងការខាតបង់ជី
- ដាក់ដាំគំលាតពីគ្នាប្រមាណ ៤ឬ៥ម៉ែត្រ
- ដាក់ល្បាយខាងលើចូលក្នុងលូប្រមាណ ៨០%
- ជ្រើសរើសកូនពូជល្អដែលគេផ្សាំរួចយកមកដាំ
- ដាក់ដាំកូនត្រូវឲ្យដីនៅត្រឹមគល់របស់វា
- ពេលដាំរួចត្រូវយកកំប្លោកមកគ្រប់ឲ្យពេញផ្ទៃខាងលើ។
៣ ការថែទាំ
- ដាក់ជីកំប៉ុស្ត៍ទឹកប្រមាណកន្លះលីត្រ ក្នុងមូយដើមក្នុង ១ខែម្តង
- ពេលដាក់ជីត្រូវឲ្យឆ្ងាយពីគល់ប្រមាណ ៣សង់ទីម៉ែត្រ
- ត្រូវប្រើទឹកត្រពាំង ស្រះ បឹង ទន្លែសម្រាប់ស្រោច
- ស្រោចទឹកពេលព្រឹកម្តង និងល្ងាចម្តង
- ធ្វើការដកស្មៅចេញ និងតាមដានពីការបំផ្លាញពីសត្វល្អិតផ្សេងៗ
- រយៈពេលប្រមាណជិត១ឆ្នាំយើងនឹងអាចទទួលផលបាន (អាស្រ័យលើកូនពូជដែលយើងទិញ)។














  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: អត្ថបទសង្ខេបអំពីការដាំក្រូចឆ្មាក្នុងលូ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top