Latest News

វិធីដាំខាត់ណាផ្កា

- វិធីដាំខាត់ណាផ្កា
> ការរៀបចំដី
- ភ្ជួររាស់ដីឱ្យស្អាត ហាលឱ្យឆ្អិនដីជាមុនសិន ហើយរៀបចំប្រព័ន្ធ ទឹកស្រោចស្រពរួចជាស្រេច។
> វិធីបណ្តុះកូន
ត្រូវធ្វើរងហើយស្រោចទឹកឱ្យជោក រួចព្រោះគ្រាប់ខាត់ណាផ្កា។ ការស្រោចទឹកឱ្យជោកនេះគឺចៀសវាងការព្រោះគ្រាប់ពូជកុំឱ្យគ្រាប់ពូជធ្លាក់ចូលទៅក្នុងដីជ្រៅពេកវាដុះមិនរួច ។ បន្ទាប់មកទៀតដាក់ថ្នាំការពារកុំឱ្យ ស្រមោចស៊ីគ្រាប់ ឬញំគ្រាប់ រួចយកចំបើងគ្របពីលើរង ហើយយកកៅស៊ូខ្មៅគ្របពីលើមួយជាន់ទៀត។ ការគ្របកៅស៊ូពីលើនេះគឺដើម្បីឱ្យវាឆាប់មានពន្លក និងដុះកូន។ ពេលនោះយើងឧស្សាហ៍មើលវាព្រឹកល្ងាច បើវាដុះល្មមហើយយើងបើកកៅស៊ូចេញ បើទុកកៅស៊ូយូរពេកនាំឱ្យកូនដែលទើប នឹងដុះនោះរលួយអស់ទៅវិញ ។
ពេលបកកៅស៊ូគ្របចេញហើយ យើងចាប់ធ្វើដំបូលគ្របពីលើប៉ុន្មានថ្ងៃបន្ទាប់មកយើងក៏ចាប់បើកស្បៃចេញនៅ ពេលព្រឹករហូតដល់ម៉ោង ៩ ព្រឹក ទើបយើងគ្របវិញរហូតយើងផ្សាំវាឱ្យ បានរឹងដើមគឺបើកទាំងអស់តែម្តង ហើយកុំភ្លេចស្រោចទឹកវាព្រឹកល្ងាច និងគ្របវាពេលមានភ្លៀងធ្លាក់។ ពេលកូនមានអាយុ ២០ ថ្ងៃ យើងចាប់ផ្តើម ដកវាដាក់ក្នុងកន្ទោង ពេលដាក់កន្ទោងរយៈពេលចាប់ពី ៧ ទៅ ១០ ថ្ងៃ យើងអាចចាប់ផ្តើមដកយកកូនពីក្នុងកន្ទោងនោះទៅដាំ។
ការធ្វើយ៉ាងនេះ កូនខាត់ណាមិនងាប់ឡើយវាអាចរស់រហូតដល់ទៅ ៩៥% ឯណោះ ចំណែកកូនដែលងាប់យើងត្រូវប្រញាប់ជួសវាវិញ ដើម្បីឱ្យវាដុះលូតលាស់ទាន់គ្នា ។ ការផ្សាំកូននឹងកន្ទោងនេះវាមានលក្ខណៈងាយស្រួលធ្វើឱ្យកូនខាត់ណាមិនសូវងាប់។
> វិធីដាំ
នៅពេលដាក់កូនដាំនោះយើងត្រូវប្រើជីទ្រាប់បាតសិនមុននឹងដាំកូន ហើយស្រោចទឹកព្រឹកល្ងាចរាល់ថ្ងៃមិនឱ្យខានឡើយ តែបើមេឃត្រជាក់យើងស្រោចទឹកម្តងបានហើយក្នុងមួយថ្ងៃ ហើយនៅពេលនោះយើងក៏ប្រើថ្នាំការពារកុំឱ្យសត្វល្អិតស៊ីស្លឹកវាដែរ។ ការយកកូនទៅស្ទូង លើរងបានរយៈពេល ១៥ ថ្ងៃ ទើបយើងចាប់ផ្តើមជ្រំដីនៅក្បែរគល់របស់វា និងដាក់ជីនៅក្បែរៗគល់ល្មមវាអាចចាក់ឫសដល់ ព្រមទាំង ដកស្មៅ បាញ្ញ់ថ្នាំការពារសត្វល្អិតជាប្រចាំ។
> រយៈពេលប្រមូលផល
បើយើងថែទាំបានល្អរយៈ ពេលពី ៤៥ ទៅ ៦០ ថ្ងៃ គឺអាចប្រមូលផលបានហើយ តែបើថែមិន បានដិតដល់រហូតដល់ជាង ៩០ ថ្ងៃ ទើបអាចប្រមូលផលបាន។ ផ្កាខាត់ណាដែលលក់បានថ្លៃជាងគេគឺក្នុងចន្លោះពីខែតុលា ដល់ ខែធ្នូ។ ផ្កាខាត់ណាមានផ្ទុកវីតាមីន A C B K អាស៊ីដនីកូទីន ការ៉ូតែន អាល់ប៊ុយមីន ជួយព្យាបាលមុនលើផ្ទៃមុខ ជំងឺទល់លាមក ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជួយសម្រួល ដល់ក្រពេញទីរ៉ូអ៊ីដរបស់អ្នកជំងឺ ព្យាបាលជំងឺទឹកនោមផ្អែម ជាពិសេស បរិមាណវីតាមីនរបស់ផ្កាខាត់ណាអាចជួយការពារប្រឆាំងនឹងសារធាតុ ពុលផ្សេងៗ ៕
ប្រភព: SOPHALET




  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធីដាំខាត់ណាផ្កា Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top