- វិធីបណ្តុះផ្សិតអំបោះ -
* វត្ថុធាតុដើម៖
- ស្នូលពោត ឬ ដើមពោត ចំបើង ឬ ជញ្ជ្រាំងស្រូវ អាចម៍រណារដើមកៅស៊ូ ជាដើម
- វត្ថុធាតុដើមដែលគេនិយមប្រើជាងគេគឺ ចំបើង ឬ ជញ្ជ្រាំង អាចម៍រណារដើម កៅស៊ូ និង អាចម៍រណារដើមឈើសាច់ទន់
* របៀបបណ្តុះផ្សិត៖
ការបណ្តុះផ្សិតអំបោះនេះមានពីររូបមន្តគឺ:
> រូបមន្តទី ១ យើងត្រូវយកដើមពោត ១០០ គីឡូក្រាម ជីធម្មជាតិ ១ គីឡូក្រាម កំបោរស ១ គីឡូក្រាម អាហារបំប៉ន ៤ គីឡូក្រាម កន្ទក់ម៉ដ្ឋ ១០ គីឡូក្រាម ម្សៅដំណើប ១ គីឡូក្រាម រួចលាយបញ្ចូលគ្នាឱ្យសព្វ ។
> រូបមន្តទី ២ យើងយកអាចម៍រណារឈើទន់ ១០០ គីឡូក្រាម ជីធម្មជាតិ ១ គីឡូក្រាម អាហារបំប៉ន ៤ គីឡូក្រាម កន្ទក់ម៉ដ្ឋ ១០ គីឡូក្រាម ម្សៅដំណើប ១ គីឡូក្រាម ហើយបន្ទាប់មកយកវត្ថុធាតុដើមទាំងនេះមកលាយបញ្ចូលគ្នា រួចច្រកចូលក្នុងថង់តូចល្មម ហើយយកទៅចំហុយរយៈពេល ៦ ម៉ោង ដើម្បីរំងាប់មេរោគ បន្ទាប់មកយើងផ្អាប់វារយៈពេល ៤ យប់ ហើយយើងចាប់ផ្តើមអនុវត្តវាតាមជំហានៗដូច ខាងក្រោមនេះ ។
១- យើងត្រូវអនុវត្តនោះគឺសង់រោង និង សម្អាតរោង បើកឱ្យស្រឡះ ដើម្បីឱ្យផ្ទៃរោងស្ងួត បាញ្ញ់ថ្នាំនៅខាងក្នុងរោង និង ជុំវិញផ្នែកខាង ក្រៅដោយសារធាតុធម្មជាតិបណ្តាញសត្វល្អិត និង ការពារកុំឱ្យមាន មេរោគ ។ ម្យ៉ាងវិញទៀតវាអាចការពារកម្តៅថ្ងៃ និង ភ្លៀងបាន ក៏ ដូចជាឱ្យខ្យល់អាកាសចេញចូលបានល្អ គួររក្សាសីតុណ្ហភាពឱ្យនៅ ក្នុងចន្លោះពី ២៥ ទៅ ៣២ អង្សាសេ ដែលជាសីតុណ្ហភាពសមស្របចំពោះការចម្រើន លូតលាស់របស់ផ្សិតអំបោះ ។

២- ការយកកញ្ចប់ផ្សិតទៅដាក់ក្នុងរោងដើម្បីបណ្តុះ គឺបន្ទាប់ពីវេចខ្ចប់វត្ថុធាតុដើមទាំងនោះដាក់ក្នុងថង់ តូចល្មមអស់រយៈពេលជិតមួយសបា្តហ៍ នៅពេលដែល ស្ព័រផ្សិតដើរពេញថង់ហើយ យើងត្រូវបកក្រដាស នៅមាត់កញ្ចប់ផ្សិតអំបោះនោះចេញ ហើយជ្រើស រើសកញ្ចប់ផ្សិតដែលមានស្ព័រដើរពេញថង់ ឬ ជិតពេញ និង មិនមានកញ្ចប់ ដែលមានមេរោគលាយឡំ មកចាត់ចែងរៀបចំពន្យួរ ឬ តម្រៀបគ្នាតាម តម្រូវការ ក្នុងកម្ពស់កញ្ចប់ផ្សិតអំបោះដែលដាក់ត្រួតលើគ្នាចន្លោះពី ១២-១៥ កញ្ចប់ ។ បើរៀបកញ្ចប់ផ្សិតខ្ពស់ហួសពេកអាចធ្វើឱ្យមានសភាពងងឹត ជ្រុល ខ្យល់មិនអាចចេញចូលបានល្អ ងាយនឹងធ្វើឱ្យមានការសន្សំមេរោគ ផ្សិតអំបោះ (មេរោគផ្សិតដណ្តើមស៊ីអាហារក្នុងកញ្ចប់ផ្សិត ធ្វើឱ្យកញ្ចប់ផ្សិត ឆាប់ខ្មៅរលួយលឿនជាងធម្មតា) ។
៣- ការបើកមុខគឺដើម្បីឱ្យមានភាពងាយស្រួល ដោយបេះក្រដាសនៅមុខកញ្ចប់ចេញឱ្យឃើញអាចម៍ រណារ ហើយគួរតែធ្វើការបាញ្ញ់ទឹកតិចៗនៅមុខកញ្ចប់ ផ្សិតនោះផង ។ បន្ទាប់ពីបើកមុខ និង ស្រោចទឹក វាដូចនេះមិនយូរប៉ុន្មានផ្សិតអាចនឹងល្មមបេះបានខ្លះ ហើយបន្ទាប់ពីបេះលើកទីមួយរួចរយៈពេលប្រហែល ១០ ទៅ ១៥ ថ្ងៃ ផ្សិតនឹងចាប់ផ្តើមចេញផ្កាមកម្តង ទៀត ហើយអាចបេះបានទៀត ។ ជាមួយគ្នានេះ យើងត្រូវប្រើវិធីថែរក្សាដូចមុន (ជួនកាលមុខផ្សិតអាច ស្ងួតក្រៀម គួរបាញ្ញ់ទឹកបង្ហើរជាផ្សែងទឹកនៅមុខដុំ ផ្សិតបាន តែកុំឱ្យសើមជ្រុលពេក) ។
៤- វិធីផ្តល់សំណើមក្នុងរោង គឺការស្រោចទឹកផ្តល់សំណើម ក្នុងរោងត្រូវស្រោចក្នុងរោងឱ្យ មានសំណើមទាល់តែមានអា- រម្មណ៍ថាត្រជាក់ស្រួលមិនស្អុះ ស្អាប់ ប្រយ័ត្នកុំឱ្យទឹកចូលក្នុងកញ្ចប់ផ្សិតដល់ថ្នាក់ ដក់ បើមានទឹកដក់នៅនឹងមុខកញ្ចប់ត្រូវយកកាំបិតវះ មុខឱ្យទឹកចេញនៅបរិវេណផ្នែកខាងក្រោមថង់ ដើម្បី ឱ្យទឹកហូរចេញ ។ វិធីស្រោចទឹកបើប្រើទុយោត្រូវបាញ្ញ់ ឡើងទៅខាងលើ ហើយឱ្យទឹកធ្លាក់ចុះមកត្រូវកញ្ចប់ ផ្សិត ឬ ប្រើក្បាលស្រោច ដោយដាក់តាំងក្បាល សាចទៅខាងលើក៏អាចជួយការពារទឹកមិនឱ្យចូលក្នុងកញ្ចប់ផ្សិតបានដែរ ។ ប្រហែល ៤-៧ ថ្ងៃ សរសៃស្ព័រផ្សិតរួមខ្លួនគ្នាកកើតជាពន្លកផ្កាផ្សិតចេញ មក ។ ពេលផ្សិតចាប់ផ្តើមចេញផ្កា(ពន្លក)ត្រូវស្រោចទឹកឱ្យត្រូវផ្កាផ្សិត និង ដុំកញ្ចប់ផ្សិត តែគួរប្រយ័ត្នកុំឱ្យទឹកចូលក្នុងកញ្ចប់ផ្សិត ព្រោះអាចធ្វើឱ្យកញ្ចប់ ផ្សិតរលួយ ។ ស្រោចទឹករាល់ព្រឹក ថ្ងៃ និង ល្ងាច អាស្រ័យទៅលើ អាកាសធាតុផងដែរ ។
៥- ការថែរក្សាគឺត្រូវរក្សារោងឱ្យមានសំណើមជា និច្ច ។ សំណើមដែលស័ក្តិសមគឺ ៨០ ភាគរយ និង សីតុណ្ហភាព ២៥-២៨ អង្សាសេ ហើយត្រូវសម្អាត ក្នុងរោង និង បរិវេណជុំវិញ ជួនកាលសំណល់ផ្សិត ដែលធ្លាក់ចុះមកក្រោម បើទុកចោលធ្វើឱ្យស្អុយរលួយ និង មានសត្វល្អិត ។ ត្រូវឧស្សាហ៍បាញ្ញ់ទឹកនៅផ្នែកខាងក្រោមដែលមិនប៉ះ ពាល់ដល់ផ្សិតអំបោះ ។
៦- ការបេះផ្សិតគឺពេលផ្សិតចេញផ្កា និង រីកដល់ កម្រិតដែលយើងចង់បានហើយត្រូវបេះផ្កាផ្សិត ដោយ ចាប់ត្រង់គល់ផ្សិតទាំងគុម្ពរង្កៀកឆ្វេងស្តាំលើក្រោម ហើយទាញចេញពីកញ្ចប់ផ្សិត ។ បើគល់ផ្សិតមិនដាច់ មកអស់ត្រូវឆ្កឹះចេញឱ្យស្អាត ដើម្បីការពារកុំឱ្យស្អុយ រលួយ ជាមូលហេតុធ្វើឱ្យកើតមានដង្កូវពីការទម្លាក់ពងនៃសត្វល្អិតបាន ។ ការមើលលក្ខណៈផ្កាផ្សិតដែលគួរបេះ គឺផ្កាផ្សិតមិនចាស់ ឬ ខ្ចីហួសពេក មើលត្រង់គែមផ្កាផ្សិតនៅមានរាងក្រឡុបទៅខាងក្រោម គឺគេអាចបេះវា បាន បើគែមសន្លឹកផ្សិតងឡើងលើបានន័យថាវាចាស់ជ្រុល ។ ផ្កាផ្សិតដែល ចាស់ខ្លាំងនឹងបញ្ចេញស្ព័រជាម្សៅពណ៌សនៅខាងក្រោមផ្កាផ្សិតត្រូវឆាប់បេះ ចេញ ព្រោះស្ព័រចាស់ទាក់ទាញឱ្យសត្វល្អិតចូលមកក្នុងរោង ។
ផ្សិតអំបោះមួយកញ្ចប់អាចផ្តល់ទិន្នផលបានពី ៣-៦ ខែ ហើយក្នុងមួយ ខែគេអាចប្រមូលផលផ្សិត ២ ទៅ ៣ ដង ក្នុងមួយកញ្ចប់ ។ វាអាចផ្តល់ ទិន្នផលឱ្យយើងប្រហែល ០,៥ គីឡូក្រាម(អាស្រ័យទៅលើការថែរក្សាផង ដែរ) ចំពោះតម្លៃលក់ទៅកាន់ទីផ្សារ ៤.០០០ ទៅ ៥.០០០ រៀល ក្នុងមួយ គីឡូក្រាម ។
អ្នកដែលចូលចិត្តទទួលទានអាហារឆ្ងាញ្ញ់ តែមិនចង់ឱ្យឡើងទម្ងន់គួរ ទទួលទានផ្សិតមួយកូនចានចង្កឹះរៀងរាល់ថ្ងៃ ។ ក្រៅពីអាចរក្សារាងឱ្យស្រ- ឡូនស្អាតហើយ ផ្សិតក៏ជួយបង្កើនសារធាតុចិញ្ចឹម និង ពង្រឹងប្រព័ន្ធការពារ រាងកាយផងដែរ ៕

0 comments:
Post a Comment