Latest News

របៀបធ្វើ ឆាគ្រឿងក្នុងមាន់ស្លឹកខ្ទឹម

របៀបធ្វើ ឆាគ្រឿងក្នុងមាន់ស្លឹកខ្ទឹម
------------------------
‪#‎គ្រឿងផ្សំ‬
- ថ្លើម និង កោះមាន់ ៥ខាំ
- ស្លឹកខ្ទឹម កន្លះខាំ ហាន់ប្រវែង១ថ្នាំងដៃ
- ស្ករ ១ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- អំបិលបន្តិច
- ប្រេងខ្យង Maggi ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
- ខ្ទឹមសចិញ្រ្ចាំ ៤កំពិស
- ម្ទេសទុំចិញ្រ្ចាំ ៥ផ្លែ
- ម្ទេសផ្លោក ២ផ្លែហាន់ជាសរសៃតូចៗ
- ទឹកបន្តិច
‪#‎របៀបធ្វើ‬
- យកគ្រឿងក្នុងមាន់លាងទឹក ច្របាច់ជាមួយអំបិលអោយស្អាត រួចដាំទឹកស្រុះប្រហែលជា២នាទី។
- ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសចិញ្រ្ចាំ ឆាអោយប្រែពណ័។
- ដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចដាក់គ្រឿងផ្សំរសជាតិដូចជា អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប ប្រេងខ្យង Maggi រំងាស់អោយស្ងួតទឹកបន្តិច សឹមថែមទឹកទុកអោយសាច់ឆ្អិនល្អ។
- ដាក់ម្ទេសផ្លោក និង ស្លឹកខ្ទឹមចូល ឆាពីរបីត្រឡប់ ភ្លករសជាតិតាមចំនូលចិត្ត ជាការស្រេច៕
អ្នកស្រី សុគន្ធារី

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: របៀបធ្វើ ឆាគ្រឿងក្នុងមាន់ស្លឹកខ្ទឹម Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top