Latest News

ការដាំដំណាំខ្ទឹមស

- ការដាំដំណាំខ្ទឹមស -
-----------------------
១.ការត្រៀមពូជដាំ
- នៅលើផ្ទៃដីទំហំ ៧ អារ ត្រូវដាំពូជអស់ចំនួន ១៧គីឡូក្រាម 
- មុនដាំ យកខ្ទឹមទៅហាលថ្ងៃរយៈពេល ១ ខែ ដើម្បីឲ្យស្ងួតល្អ បន្ទាប់មកទើបយកទៅដាំ ។
២.ការរៀបចំដីដាំនិងការដាំ
ក្នុងការ ធ្វើដី ត្រូវធ្វើយ៉ាងណាភ្ជួររាស់ដីច្រើនសា និងហាលឲ្យឆ្អិនល្អ ទើបទទួលបានផលខ្ពស់
- បន្ទាប់មក កាប់លើកជារងដែលមានទទឹង ១ ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី និងកំពស់ ២,៥ តឹក - នៅលើរងនិមួយៗ ត្រូវដាក់ជីលាមកសត្វពុកផុយទ្រាប់បាត
- យកមើមខ្ទឹមកប់ដាំក្នុងជំរៅរាក់ រួចលប់ដីពីលើ និងដាំដោយទុកចន្លោះគុម្ព ២ តឹក ពីដើមមួយទៅមួយ។
៣.ការថែទាំ
- ក្រោយពីដាំ ហើយ ត្រូវស្រោចទឹកឲ្យជោគ នៅពេលខ្ទឹមដុះ
- រួចកាត់ចំបើងខ្លីគ្របនៅលើរងតាមចន្លោះគុម្ព។ ត្រូវថែទាំស្រោចទឹក ១ ថ្ងៃ ២ ដង (ព្រឹក-ល្ងាច)
- ជ្រុំដីដកស្មៅ ដើម្បីឲ្យដីធូរ
- ក្នុងការដាំខ្ទឹមនេះពុំមានជួបប្រទះសត្វល្អិតបំផ្លាញច្រើនទេ ព្រោះខ្ទឹមដំណាំមានក្លិនក្រពុល ដែលអាចធ្វើសត្វល្អិតមិនហ៊ានមកជិត។
៤.ការប្រមូលផល
ក្រោយពី ដាំបានរយៈពេល ៤៥ ថ្ងៃ យើងអាចចាប់ផ្តើមដកប្រមូលផល។ នៅលើផ្ទៃដី ៧ អារ អាចប្រមូលផលបាន ៥៦០ គីឡូក្រាម។ ទូទាត់លើការចំណាយ យើងអាចទទួលបានប្រាក់ចំណេញសុទ្ធ ៥៩២ ០០០ រៀល។
** សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំខ្ទឹមមាន:
- រៀបចំដីដាំដោយភ្ជួររាស់ដីឲ្យបានច្រើនសា និងហាលឲ្យស្ងួតល្អ
- ប្រើជីលាមកសត្វពុកផុយទ្រាប់បាតរងឲ្យបានច្រើន
- កប់មើមខ្ទឹមដាំក្នុងជំរៅរាក់ ដើម្បីឲ្យពន្លកស្លឹកដុះចេញល្អ
- ដាំចន្លោះគុម្ពសមស្របពីគុម្ពមួយទៅមួយ ២ តឹក ដើម្បីឲ្យខ្ទឹមទទួលពន្លឺបានគ្រប់គ្រាន់
- ថែទាំស្រោចទឹក ដកស្មៅ និងក្រាលកំទេចចំបើងគ្របពីលើការពារការហួតសំណើម៕
អត្ថបទ៖ CEN








  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ការដាំដំណាំខ្ទឹមស Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top