Latest News

របៀបធ្វើ ឆាមាន់គល់ស្លឹកគ្រៃ

របៀបធ្វើ ឆាមាន់គល់ស្លឹកគ្រៃ
-----------------------
‪#‎គ្រឿងផ្សំ‬
- មាន់ ១គីឡូ២ខាំ
- គល់ស្លឹកគ្រៃ ៣គល់ កាត់ខ្លីល្មម
- រំដេង បន្តិច (ដំអោយបែក)
- ស្លឹកក្រូចសើច ១៥សន្លឹក
- ម្ទេស ១០ផ្លែ
- ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំ ៣កំពឹស ដំអោយបែក ៧កំពឹស)
- ស្ករស ២ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងខ្យង Maggi ២ស្លាបព្រាបាយ
- ប្រេងឆា ៥ស្លាបព្រាបាយ
‪#‎របៀបធ្វើ‬
១ - ដាំប្រេងឆាអោយក្តៅ ដាក់ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ម្ទេស និងខ្ទឹមបំពងអោយស្រួយ សឹមស្រង់ទុកមួយអន្លើ។
២ - ដាក់ខ្ទឹមចិញ្រ្ចាំ បំពងក្នុងប្រេងឆាអោយប្រែពណ៌ក្រហមល្អ សឹមដាក់សាច់មាន់ចូរឆាបីបួយត្រឡប់។
៣ - បន្ថែមរសជាតិដោយ ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី និង ប្រេងខ្យង Maggi ឆាជាមួយរហូតដល់ស្ងួតទឹក។
៤ - ដាក់គ្រឿងបំពងចូល ឆាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕
អ្នកស្រី សុគន្ធារី



  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: របៀបធ្វើ ឆាមាន់គល់ស្លឹកគ្រៃ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top