Latest News

‪‎វិធីផ្សាំមែកក្រូចឆ្មារក្នុងដីខ្សាច់‬

‪‎វិធីផ្សាំមែកក្រូចឆ្មារក្នុងដីខ្សាច់‬

* វិធីធ្វើ៖
- ដាក់ដីខ្សាច់មួយចំនួនក្នុងផើងលាងសម្អាតវាដោយយកដីខ្មៅ និងកំទេចភក់ចេញ ដែលវាអាចបង្កជាជម្ងឺផ្សេងៗ។
- ដាក់ខ្សាច់នោះក្នុងរណ្តៅ ឬក្នុងផើង រួចដាក់នៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់។
- កាត់មែកក្រូចដែលមានសុខភាពល្អយកប្រវែង
ប្រមាណ២តឹកពីចុងរបស់វា។
- លាងសម្អាតផ្នែកខាងគល់របស់វាដើម្បីការពារការកើតផ្សិត រួចដាក់ត្រាំទឹករយៈពេល៥នាទី។
- ដាក់លាយកំបោរ (ស្លាម្លូ) ជាមួយដីនោះចំនួន៥%នៃដីសរុប
ដើម្បីបង្ការការកើតផ្សិត។
- កាត់ត្រួយរបស់វាចេញបន្តិច។
- ដាក់មែកក្រូចឆ្មារដោតចូលក្នុងដីខ្សាច់នោះជម្រៅ
ប្រមាណ៧សង់ទីម៉ែត្រ (១/៣នៃមែកដែលកាត់នោះ)។
- បាញ់ទឹកលើមែកនោះបន្ទាប់ពីដាំរួចដើម្បីកុំឲ្យវាខ្វះជាតិទឹក។
- យកថង់ប្លាស្ទិចមកគ្របពីលើឲ្យជិតការពារកុំឲ្យភាយ
ចំហាយទឹកចេញពីកន្លែងបណ្តុះ។
- បាញ់ទឹកនៅលើដើមវាខ្លះៗនៅពេលយើងមើលឃើញថាវាស្ងួត យើងអាចបាញ់នៅម៉ោង១០ព្រឹកបាន។
- រយៈពេលប្រមាណ២អាទិត្យវានឹងចាប់ផ្តើមចេញឬស ហើយយើងអាចកាយកាយខ្សាច់នោះដើម្បីពិនិត្យបាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត










  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ‪‎វិធីផ្សាំមែកក្រូចឆ្មារក្នុងដីខ្សាច់‬ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top