របៀបធ្វើអកម៉ូនធម្មជាតិជួយអោយដំណាំគ្រប់មុខចេញផ្លែខុសរដូវ
- ល្ហុងទុំ 2 គីឡូក្រាម
- ល្ពៅទុំ 2 គីឡូក្រាម
- ចេកទុំ 2 គីឡូក្រាម
- ម្នាស់ទុំ 2 គីឡូក្រាម
- ទឹកស្អាត 10 លីត្រ
- ស្កររងូ ឬស្ករអំពៅ (បើគ្មានទេក៏អាចប្រើស្ករត្នោតចាស់ៗជំនួសបានដែរ) ចំនួនកន្លះលីត្រឬកន្លះគីឡូ បើគ្មានទេ ប្រើទឹកដោះគោជូរ ១កែវធំ។
- មេជីEM មួយស្លាបព្រាបាយ (ដាក់ក៏បានមិនដាក់ក៏បាន) បើដាក់វាជួយកាច់សារធាតុវត្ថុធាតុដើមអោយឆាប់រលួយ។
++++ វិធីធ្វើ:
យកវត្ថុធាតុដើមខាងលើមកចិតឬហាន់អោយល្អិតៗ ដាក់ចូលក្នុងធុងស្ប៉េត្រូ។ ចាក់ស្កររងូចូល។ ចាក់មេអ៊ីអឹមចូល។ បន្ទាប់មកចាក់ទឹក១០លីត្រចូលអោយលិចល្បាយផ្លែឈើ ។ យកវាទៅរក្សាទុកនៅទីម្លប់។ មួយថ្ងៃកូរវាចំនួនពីរដង។ សូមគ្របវាអោយជិត(បិទគំរបធុង)កុំអោយសត្វមូសចូលទៅពងដាក់។ រក្សាទុក៧ថ្ងៃ ឬ១០ថ្ងៃ នោះយើងអាចយកវាទៅប្រើប្រាស់បានបានហើយ។
++++ វិធីប្រើ:
ប្រើមេទឹកអរម៉ូននេះ ចំនួន ៤ទៅ៥ស្លាបព្រាបាយ លាយជាមួយទឹកស្អាត ១០លីត្រ បាញ់លើគ្រប់ដំណាំ ឈើហូបផ្លែ នៅមុនពេលវាចេញផ្កា។ (ហាមបាញ់នៅពេលដំណាំកំពុងតែចេញផ្កាព្រោះវានាំអោយជ្រុះផ្កាអស់)។ បាញ់រៀងរាល់បីថ្ងៃម្តង នោះដំណាំនឹងចេញផ្កាមិនខាន។
++++ គួរកត់សំគាល់:
នៅពេលបាញ់ថ្នាំអរម៉ូននេះ ត្រូវបំប៉នដើមវាព្រមគ្នា(ដោយការស្រោចជីរកំប៉ុសទឹក)គឺកាន់តែប្រសើរ។
រក្សាសិទ្ធិដោយ iMan-KH

0 comments:
Post a Comment