#វិធីផ្សាំពូជស្វាយច្រើនប្រភេទនៅលើដើមតែ១
* វិធីធ្វើ៖
- យើងកាត់យកចុងមែកពូជស្វាយដែលយើងចង់បាន យកពីមែកដែលមានសុខភាពល្អ និងដើមដែលធ្លាប់មានផ្លែរួច។
- កាត់យកប្រវែងប្រមាណ១តឹកជាងបន្តិច រួចកាត់ផ្នែកគល់
របស់វាជាចំណិតត្រសក់ប្រវែងប្រមាណកន្លះតឹក។
- ជ្រើសរើសមែកនៅលើដើមដែលយើងចង់ផ្សាំដោយមានទំហំ
ប្រហាក់ប្រហែលគ្នា។
- ធ្វើការចិតសំបកមែកនៅលើដើមជាចំណិតត្រសក់ឲ្យបន្សី
គ្នាជាមួយមែកពូជ រួចកាត់ចុងខាងលើចោលដោយទុក
ប្រមាណកន្លះតឹក។
- យកមែកពូជនោះត្រាំទឹករយៈពេល៥នាទី រួចយកវាមកចងផ្អោបជាប់គ្នាត្រង់កន្លែងដែលចិតនោះ ហើយយកស្កុតប្លាស្ទិចថ្លាមកចងរុំវាឲ្យតឹង និងជិត។
- រយៈពេលប្រមាណ៣អាទិត្យយើងនឹងបាននូវពូជស្វាយ
ជាច្រើនប្រភេទដែលយើងចង់បាននៅលើដើមតែមួយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

0 comments:
Post a Comment