Latest News

ការថតរូបដំបូង

ការថតរូបដំបូង


ជំនាញថតរូប ឬអ្នកថតរូបជំនាញត្រូវមាន គំនិតច្នៃប្រឌិតខ្ពស់ ក្នុងការបង្កើតរូបថតរបស់ខ្លួនមួយសន្លឹកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកមើល។ ត្បិតបច្ចុប្បន្ន វីដេអូកំពុងមានការរីកចម្រើន និងទាញការចាប់អារម្មណ៍អ្នកទស្សនា ព្រោះវាមានភាពរស់រវើក បកស្រាយគ្រប់អត្ថន័យខ្លឹមសារសាច់រឿង ដោយមិនចាំបាច់បរិយាយពីលើ រូបភាពសន្លឹកក៏ត្រូវស្វែងរកចំនុចពិសេសសម្រាប់ខ្លួនផងដែរ ព្រោះគេនៅតែមិនអាចបោះបង់ចោលវាបានទេ។ បើយើងមើលទៅលើការកម្សាន្ត ការធ្វើពាណិជ្ជកម្មផ្សេងៗ រូបភាពសន្លឹកបានដើរតួនាទីសំខាន់នឹងថ្កល់ មិនបានធ្លាក់ចុះឡើយ។

នរណាក៏អាចថតរូបបានដែរ ព្រោះកាមេរ៉ាមានសឹងគ្រប់ដៃ តាមការភ្ជាប់ជាមួយទូរស័ព្ទឆ្លាតៗនានាសម័យទំនើបនេះ។ បើមើលមួយភ្លែត ការថតរូបហាក់បីដូចជាមិនពិបាក ឬមិនត្រូវការសាលារៀននោះទេ នៅក្នុងសម័យបច្ចេកវិទ្យានេះ តែការយល់ឃើញបែបនេះខុសស្រឡះ។ អ្នកថតរូបដែលគ្រាន់តែយកកាមេរ៉ា ឬទូរស័ព្ទចាប់យករូបភាពនៅចំពោះមុខមកទុកនោះ គឺគ្រាន់តែដើរតួនាទីចុចថតតែប៉ុណ្ណឹង ប្រៀបបាននឹងអ្នកចេះហូបបាយ តែមិនដឹងថាគេចម្អិនបាយយ៉ាងមេចបានឆ្ងាញ់ ហើយបាយនោះជាអង្កពូជស្រូវអ្វី ធ្វើនៅស្រែបែបណានោះទេ។ ការថតបែបនេះគ្រាន់តែប្រើអារម្មណ៍ខ្លួនឯង ដោយយល់ថាយ៉ាងមេចល្អ ក៏ថត មិនល្អ ក៏មិនថត មិនដែលមានក្រឹតក្រមវិជ្ជាជីវៈ ឬរបៀបរបបនោះទេ។ វាខុសពីការថតរូបដែលឆ្លងកាត់ការបណ្ដុះបណ្ដាល ដោយអ្នកថតបានស្គាល់ពីប្រភេទរូប បរិបទរូប ការប្រើប្រាស់រូបជាដើម។

យ៉ាងណាក៏ដោយ ដូចអ្នកបានសិក្សារួចមកហើយពាក់ព័ន្ធនឹងដំណើរការនៃម៉ាស៊ីនថត និងសមាសភាគមួយចំនួននៃរូបថត។ ក្នុងមេរៀននេះ អ្នកនឹងសិក្សានូវបច្ចេកទេសថតរូបចំនួន២ដោយលឡែកពីគ្នា គឺ Portrait និង Landscape

អ្នកថតរូបខ្លះក៏យល់ច្រឡំដែរពីទម្រង់ Portrait និង Landscape នេះ ដោយមានការជជែកគ្នាថា Portrait ជាទម្រង់រូបភាពថតបញ្ឈរ រីឯ Landscape ជាទម្រង់រូបថតផ្ដេក តែធាតុពិតមិនមែនដូច្នោះទាំងស្រុងទេ។

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ការថតរូបដំបូង Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top