Latest News

មុំរបស់កាមេរ៉ា (Camera Angle)

មុំរបស់កាមេរ៉ា (Camera Angle)


ជាទំនាក់ទំនងរវាង កាមេរ៉ា និងobject ដែលបង្ហាញអ្នកមើលឲ្យឃើញពីអានុភាពរបស់តួអង្គ។ មុំកាមេរ៉ានេះ មានសារៈសំខាន់សម្រាប់អ្នកថតរូប ដែលតម្រូវឲ្យពួកគេស្គាល់ច្បាស់នូវស្ថានភាពជាក់ស្ដែង និងប្រភេទតួអង្គដែលត្រូវថត។ ជួបកាលត្រូវថតពីលើចុះក្រោម ឬពីក្រោមឡើងលើ ឬមួយក៏ស្មើភ្នែកតួអង្គ។

ជាទូទៅមុំរបស់កាមេរ៉ាមាន៣ដែលគេតែងប្រើ៖
High Angle ថតពីលើចុះមកក្រោម បង្ហាញឲ្យឃើញថាតួអង្គមានលក្ខណៈទាបកន្តឿ គ្មានឬទ្ធាអំណាចសោះ។ គេតែងថតអ្នកទោស រូបដែលបាត់នូវក្ដីសង្ឃឹម ឬមនុស្សម្នាក់មើលទៅកាន់អ្វីមួយដែលខ្ពស់ជាងខ្លួន។

Low Angle ថតពីក្រោមឡើងលើ ដែលបង្ហាញឲ្យឃើញ តួអង្គមានសភាពខ្ពស់ជាង និងហាក់ដូចជា មានអំណាចសម្បើមណាស់ ដូចជាព្រះមហាក្សត្រ ឥស្សរជន ឬអាគារខ្ពស់ៗជាដើម។

Eye Level កាមេរ៉ាបាញ់ឆ្ពោះស្មើភ្នែកតួអង្គ ដែលមើលទៅមានលក្ខណៈស្មើគ្នា សមញ្ញធម្មតា។
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: មុំរបស់កាមេរ៉ា (Camera Angle) Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top