Latest News

Frame of shot

Frame of shot

ពាក្យទាំងនេះ ពិបាកក្នុងការនិយាយ ឲ្យត្រូវណាស់ក្នុងខេមរភាសា តែបើពន្យល់វិញគឺបានន័យថា ទំហំតួអង្គនៅក្នុងរូបថត។ មិនមែនចេះតែថតដោយគ្មានទំហំ ឬខ្នាតត្រឹមត្រូវនោះទេ សម្រាប់អ្នកថតរូបអាជីពមួយចំនួន គឺគេតែងជ្រើសយកទំហំនៃតួអង្គរបស់គេ ដើម្បីបង្ហាញ។ ជាទូទៅទំហំ នៃតួអង្គនៅក្នុងរូបថតសំខាន់ៗ និងគេតែងជ្រើសយកមកប្រើរួមមាន៖

-Extreme Wide Shot áž‡ាប្លង់ទូលាយខ្លាំង ដែលអាចឲ្យឃើញលំហ áž“ៅជុំវិញតួអង្គបាន។ áž‡ាទូទៅគេតែប្រើសម្រាប់ថតទេសភាព ទីតាំងណាមួយ ដែលបង្ហាញឲ្យអ្នកមើលបានស្គាល់ច្បាស់។ áž”ើនៅក្នុងខ្សែភាពយន្តគេតែងប្រើជាប្លង់ដំបូងបង្អស់ក្នុងការចាប់ផ្ដើមឈុតឆាក។






-Wide Shot áž‡ាប្លង់ទូលាយ ផុតក្បាល ផុតជើងតួអង្គ បានន័យថា បង្ហាញតួអង្គទាំងមូល ដោយគ្នានបាត់ត្រង់ណាមួយឡើយ ហើយក៏មានជាប់នូវអ្វីផ្សេងទៀត ដែលនៅក្បែរនោះផងដែរ។ ប្លង់នេះបង្ហាញតួអង្គឲ្យលេចឡើងកាន់តែច្បាស់ជាង EWS






-Medium Shot áž—ាគច្រើនប្លង់នេះ áž‚េថត ប្រហែលលើជង្គង់ ដល់ក្រោមចង្កេះទៅលើផុតក្បាល។ áž—ាគច្រើនប្លង់នេះ គេថតមនុស្ស២នាក់ ដែលមើលទៅឃើញពេញប្លង់ទាំងមូល។







-Medium Close Up Shot áž”្លង់ថតត្រឹមដើមទ្រូង ឬក្រោមទ្រូងតិចតួច ឡើងទៅលើ។​ ភាគច្រើនគេថតសំដៅតែទៅលើតួអង្គមួយៗ ហើយមានសកម្មភាពត្រឹមមួយ កំណាត់លើ។





-Close Up Shot áž…ាប់ពីត្រឹមក្រោម ក បន្តិចឡើងទៅផុតក្បាល ឬអាចដាច់ក្បាលបន្តិចដែរ ដែលបង្ហាញឲ្យឃើញពីទឹកមុខតួអង្គបានយ៉ាងច្បាស់

-Extreme Close Up Shot áž‡ាប្លង់ចង្អៀតខ្លាំង ដោយចាប់យកនូវចំនុចណាមួយនៃតួអង្គមកបង្ហាញ ដូចជាភ្នែក ច្រមុះ ដៃជាដើម។









ប្លង់ថតដែលបង្ហាញនេះ គែតែងប្រើជាញឹកញាប់ក្នុងការថតរូប សម្រាប់ព័ត៌មាន ការផ្សព្វផ្សាយ កម្សាន្តនានា។ វាខុសពីការថតជាវីដេអូ ដែលតម្រូវឲ្យមានការកែច្នៃប្លង់បន្ថែមទៀត ដើម្បីបំពេញភ្នែកអ្នកមើលដូចជា Cut Away, Over the Shoulder, Point of View, Selective Focus។ មូលហេតុដែលគេមិនប្រើក៏ដោយសារ រូបថតសន្លឹក គឺគ្មានសកម្មភាពទេភ្នែកអ្នកមើលក៏នៅនឹង ហើយក៏គ្មានការដូរប្លង់ពីមួយទៅមួយទៀតនោះដែរ។
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: Frame of shot Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top