Latest News

Depth of Field

Depth of Field


ជម្រៅនៃរូបភាព បានដល់ការទាញ Object ឲ្យលោតឡើងច្បាស់ ដាច់ពីអ្វី ដែលនៅខាងក្រោយវា (Background) និងអ្វីដែលនៅខាងមុខវា (Foreground) ។ ការធ្វើបែបនេះគេចង់បង្ហាញឲ្យឃើញតែ តួអង្គមួយៗ ដោយឡែកគ្មានការចូលរួមពីអ្វីៗដែលនៅជុំវិញនោះៗទេ ដូចជាការថតមុខមនុស្សម្នាក់ ដបទឹកមួយ ឬបាល់មួយ...។
ដើម្បីថតរូប Depth of Field បានស្អាតគឺមានចំនុចមួយចំនួនដែលត្រូវអនុវត្តន៍៖

-ទីតាំងរបស់តួអង្គ ចំនុចនេះអ្នកត្រូវដាក់តួអង្គដែលអ្នកត្រូវថត ឲ្យឆ្ងាយពីផ្ទៃខាងក្រោយ ឬខាងមុខតាមតែអាចធ្វើទៅបាន រួចអ្នកអាចទៅឈរនៅទីតាំងណាមួយ ល្មមអាច Zoom ចូលបានបន្តិច រួចហើយធ្វើការតម្រូវលើចំនុចច្បាស់របស់អ្នក វានឹងបង្ហាញឲ្យអ្នកឃើញថា តួរបស់អ្នកត្រូវបាន Focus ជាទូទៅអ្នកអាចដាក់តួអង្គដែលត្រូវថតឲ្យឆ្ងាយពី Background ប្រហែល100ម៉ែត្រ គឺសមរម្យអាចថត Depth of Field បានស្អាត។

-ប្រើ Portrait Mode ប្រសនបើអ្នកមិនទាន់ច្បាស់ក្នុងការកំណត់ Aperture នៅក្នុងកាមេរ៉ា ដោយខ្លួនឯង អ្នកគួរប្រើលក្ខខណ្ឌថតបែបស្វ័យប្រវត្តមួយនេះ។ វាជួយទម្លាក់ចំនួន Aperture ឲ្យទាបដោយខ្លួនវា ហើយចាប់យក object ដែលអ្នកfocusឲ្យលោតច្បាស់ឡើងជា background

-ប្រើ A Mode ជាលក្ខខណ្ឌថតមួយដែលអាចឲ្យអ្នកអាចធ្វើការកំណត់ចំនួនលេខ Aperture ដោយខ្លួនឯង។ ដូច្នេះអ្នកត្រូវទម្លាក់លេខ Aperture ឲ្យមកទាប​ (f/1.4, f/2.8) ដើម្បីធ្វើឲ្យ Lens កាមេរ៉ាចាប់យកចំណុចចច្បាស់បានតូចជាមុន ដែលអាចឲ្យអ្នកFocusត្រង់តួអង្គរបស់អ្នកបានច្បាស់ល្អ។

-Zoom Lenses ខ្ញុំមិនដឹងថាអ្នកប្រើLensប្រភេទអ្វីនោះទេ ក៏ប៉ុន្តែអ្នកត្រូវដឹងថា Lensនីមួយៗ មានកម្រិតអតិបរមានៃ Aperture ខុសគ្នាទៅតាមប្រវែងរបស់វា។ ឧទាហណ៍ Lens 18-55 mmសម្រាប់ថតប្លង់ទូលាយ ជាទូទៅកម្រឹតអតិបរមានៃAperture (f/3.5) សម្រាប់18 mm និង(f/5.6) សម្រាប់55 mm។ សម្រាប់​Lensដទៃទៀតអ្នកគួរមើលនៅខាងមុខត្រង់គែមកញ្ចក់Lensដើម្បីដឹងថា តើកម្រឹតអតិបរមានៃ Aperture ប៉ុន្មាន ហើយអ្នកគួរឈរនៅទីតាំងចម្ងាយណា។ យ៉ាងណាក៏ដោយ អ្នកគួរជ្រើសយកការ Zoom ចូលកាន់តែច្រើន គួបផ្សំជាមួយការដាក់ object ឲ្យនៅឆ្ងាយពី Background ដើម្បីបង្កើនកម្រឹក Blur ឲ្យកាន់តែខ្លាំង។
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: Depth of Field Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top