Line
Line អាចជាធាតុផ្សំមួយធ្វើឲ្យគេចាប់អារម្មណ៍ផងដែរ នៅក្នុងការថតរូប ដោយវាអាចទាញភ្នែកអ្នកមើល ឲ្យបាញ់ឆ្ពោះទៅរកតួអង្គនៅក្នុងរូបថត។ Line នៅក្នុងការថតរូបមានផ្សេងៗគ្នា ហើយវាមានចំណុចទាក់ទាញផ្សេងគ្នាដែរ។
-Diagonal បង្ហាញឲ្យឃើញពីបន្ទាត់ទ្រេត បញ្ឆៀង។ វាបង្កើតនូវចំណាប់អារម្មណ៍មួយតាមរយៈការបង្ហាញ តួអង្គដើរកាត់ទទឹងបន្ទាត់មួយដ៏វែង ដូចជាផ្លូវរថភ្លើងជាដើម ដោយបង្ហាញនូវទស្សនវិស័យយ៉ាងជ្រាលជ្រៅនៅក្នុងរូបភាព។ អ្នកថតក៏អាចបញ្ចូលនូវ ឈុតឆាកសកម្មភាព ទឹកមុខតួអង្គជាដើម ដើម្បីបង្ហាញពីភាពទាក់ទាញ និងអារម្មណ៍នៃរូបភាព។ គេតែង ធ្វើការស្វែងយល់ពីក្រសែភ្នែកមនុស្ស ថាតើមនុស្សតែងតែចាប់ផ្ដើមមើលពីណាទៅណា ហើយគេត្រូវដាក់តួអង្គនៅកន្លែងណា។ ជាទូទៅ គេតែងដាក់តួអង្គនៅខាងស្ដាំ ដែលអនុញ្ញាតឲ្យបន្ទាត់នាំភ្នែកនៅខាងឆ្វេងជាមុន។
-Horizontal ជាបន្ទាត់ផ្ដេកនៅក្នុងរូបថត ដែលត្រូវបានអ្នកថតដាក់នៅចំណែកណាមួយ ដើម្បីបំពេញផ្ទៃទូលាយ បង្ហាញពីសម្រាកលម្ហែរអារម្មណ៍ ឬបង្ហាញគោលបំណងអ្វីមួយ ហើយក៏ជាចំនុចគួរឲ្យចាប់អារម្មណ៍ដែលអ្នកថតរូបបានបង្កើតវាឡើងដែរ។ ពេលខ្លះអ្នកថតបានកាត់ផ្ដាច់បន្ទាត់ ដោយ object ដើម្បីបង្ហាញពីអ្វីមួយ ដែលមាននៅក្នុងផ្តៃដ៏ធំល្ហល្ហេវ។ តែអ្វីដេលពិបាកធ្វើ និងគឺដាក់object ឲ្យមានទិសដៅស្របទៅនឹងline(រូបភាពទី២) ភាគច្រើនគេតែងដាក់តួអង្គឲ្យនៅចំកណ្ដាលរូបភាព មើលទៅវាហាក់មានតុល្យភាព។
-Vertical ជាបន្ទាត់បញ្ឈរនៅក្នុងរូបភាព ឬអ្វីដែលមានលក្ខណៈបញ្ឈរ ដែលបង្ហាញឃើញពីភាពមានអំណាច ខ្ពស់ត្រដែត ឬមានជម្រៅអន្លុងអន្លោច។ បន្ទាត់បញ្ឈរ បង្ហាញពីអានុភាពរបស់វា នៅពេលដែលអ្នកថតនូវតួអង្គដែលបញ្ឈរដូចគ្នា មើលទៅដឹងថាវាអន់ ឬមានអំណាចជាង។ ប្រសិនអ្នកថត រូបvertical ដោយមានលាយជាមួយhorizontal ឬថតvertical objectដោយតំរៀបវាជាជួផ្ដេក នោះ នោះអានុភាពវានឹងបាត់បង់ ហើយមើលទៅដូចជាធម្មតា។
-Converging ចំណុចប្រសព្វនៃបន្ទាត់ បានដល់បន្ទាត់ពីរ មើលទៅហាក់បីដូចជារត់ទៅរកទីប្រសព្វគ្នានៅកន្លែងណាមួយនៅទីខាងមុខ។
0 comments:
Post a Comment