Latest News

ការចិញ្ចឹមគោ តាមបច្ចេកទេសបែបវិទ្យាសាស្ត្រធម្មជាតិ

+++ការចិញ្ចឹមគោ តាមបច្ចេកទេសបែបវិទ្យាសាស្ត្រធម្មជាតិ+++
ការចិញ្ចឹមគោមានពីរលក្ខណៈគឺលក្ខណៈជាឧស្សាហកម្ម និងលក្ខណៈជាគ្រួសារ ។ ខ្ញុំសូមលើកយកការចិញ្ចឹមតាមលក្ខណៈជាគ្រួសារ មកបង្ហាញខ្លះៗតាមពិសោធន៍កន្លងមក ។
១- ការចិញ្ចឹមគោមានចំណុចសំខាន់ពីរដូចខាងក្រោម :
- លាយមេ EX-M អោយគោផឹករាល់ពេល : កំរិតលាយសំរាប់ប្រើចែកជាពីរ
* ចំពោះគោតូចៗ : មេ EX-M ១លីត្រ លាយជាមួយទឹក ១០០០០លីត្រ (ទឹកស្អាត ១០លីត្រ លាយមេ អ៊ី អ៊ិក្ស អិម ១សេសេ)
* ចំពោះគោធំ : មេ EX-M ១លីត្រ លាយជាមួយទឹក ៥០០០ លីត្រ (ទឹកស្អាត ១០លីត្រ លាយមេ អ៊ី អ៊ិក្ស អិម ២សេសេ) ។
- បាញ់ EX-M បណ្តេញនៅកន្លែងគោដេក ឬក្នុងក្រោលរៀងរាល់ ២-៣ដង សំរាប់ ១សប្តាហ៍ ។
- គប្បីច្រូតស្មៅរួចដាក់ហាលអោយឡើងប្រេងសិន ទើបអោយគោស៊ី ដើម្បីសំលាប់មេរោគ និងពងដង្កូវបណ្តាលអោយកើតជំងឺផ្លូវដង្ហើម ។ ម្យ៉ាងទៀត វាអាចបំប្លែងស្មៅអោយទៅជាវីតាមីន Dផង ។
- ត្រូវលាយកំប្លោក រឺត្រកៀតអោយគោស៊ីជារៀងរាល់ថ្ងៃ និងឧស្សាហ៍ច្របាច់ត្នោតទុំលាយទឹកអោយគោផឹក ។
- យកមេ EX-M ជូតក្បាលដោះគោមុន និងអោយកូនគោបៅ ។ ស្ងោរពពួកស្ពៃយកទឹកអោយគោផឹក ដើម្បីសំបូរទឹកដោះ ឬយកពងមាន់ ១០គ្រាប់ ឬពងទា ១០គ្រាប់ លាយទឹកឃ្មុំ ២ខាំកន្លះ អោយគោស៊ី ៥ថ្ងៃ ១ដង ។
- ករណីគោរាគ និងមិនស៊ីស្មៅ : ចំពោះកូនគោ យកមេ EX-M ៥០សេសេ បញ្ច្រក ១ថ្ងៃ ២ដង ។ ចំពោះគោធំ យកមេ EX-M ៥០-១០០សេសេ បញ្ច្រក ១ថ្ងៃ ២ដង ។
២- ករណីជំងឺអុតក្តាម :
* លក្ខណៈ ត្រចៀកធ្លាក់ខ្លប ច្រមុះស្ងួត រោមបះ ហៀរទឹកមាត់ ធាក់ជើងញឹកញាប់ ទាំងនេះជាលក្ខណៈនៃជំងឺអុតក្តាម ។
៣- កំរិតផ្សំប្រើមាន :
- ចំពោះកូនគោ : មេ EX-M ៣០សេសេ ផ្សំជាមួយម្សៅសំរិទ្ធិ ១កញ្ចប់ បូកទឹកស្អាត ២៥០សេសេ (សំរាប់ផឹក ១លើក) ក្នុង ១ថ្ងៃ បញ្ច្រក ៣ដង ព្រឹក ថ្ងៃត្រង់ និងល្ងាច ។
- ចំពោះគោធំ មេផើម : មេ EX-M ៥០សេសេ ផ្សំជាមួយម្សៅសំរិទ្ធិ ២កញ្ចប់ បូកទឹកស្អាត ១០០ ទៅ ២៥០សេសេ (សំរាប់ផឹក ១លើក) ក្នុង ១ថ្ងៃបញ្ច្រក ៣ដង ព្រឹក ថ្ងៃត្រង់ និង ល្ងាច ។
- ចំពោះគោដំបៅក្រចក : មេ EX-M ៣០សេសេ បូកបណ្តេញខៀវរបស់ក្រុមហ៊ុន ៥០សេសេ សំរាប់លាបនៅត្រង់កន្លែងដំបៅ របើកក្រចក អោយញឹកញាប់ ។ ២ ទៅ ៣ ម៉ោង យើងត្រូវលាប ១ដង ។
– ចំពោះទីកន្លែងដែលគោរស់នៅត្រូវបាញ់លើបរិវេណដីក្នុង ១ថ្ងៃ ១ដង ដើម្បីសំលាប់មេរោគ ដែលកើតចេញពីសំណល់ ហូរហៀរទឹកមាត់ ។ ដូចនេះ បើផ្ទះណា មានគោ កើតអុតក្តាមហើយ សូមកុំលែងគោអោយសោះ វាបណ្តាលអោយចំលងពេញភូមិ តាមរយះទឹកមាត់គោដែលកើតអុតក្តាម ។ ចំពោះយើង បើមាន គោជា ត្រូវចងទុក មិនត្រូវអោយគោជា ដើរស៊ីពាសវាលពាសកាលទេ ។
- ស្មៅដែលច្រូតអោយគោស៊ី ត្រូវឆ្លងកាត់ ការប្រើ មេ អ៊ី អ៊ិក្ស អិម ។
ចំណាំ : យើងមិនអាចផ្សំទុក សំរាប់អោយគោផឹកបានទេ គឺ លាយភ្លាមប្រើភ្លាម ។
* ក្នុងពេលព្យាបាល មិនត្រូវអោយគោលោកអ្នកស៊ីអាហារផ្តេសផ្តាសទេ យើងជាម្ចាស់គួរតែធ្វើខ្ញុំបំរើវាម្តង ។
* ចំពោះគោផ្សេងៗទៀតដែលមិនទាន់កើត ត្រូវឲ្យផឹក១សប្តាហ៍ ១ដង សំរាប់ការការ ពារជាមុន។
* មិនលែងគោលោកអ្នកអោយចំលងគោអ្នកផ្សេងទៀតទេ ។ ត្រូវទុកគោក្នុងក្រោល មិនអោយត្រូវភ្លៀង ។ ខាងក្រោមនេះជាការផ្សំចំណីអាហារសំរាប់គោស៊ី
៤- វិធីផ្សំចំណីគោ ចំបើង ឬ ស្មៅស្ងួត១០០ គ.កកន្ទក់១០ គ.កមេ EX-M២០០ សេសេកាកស្ករ ២ គ.កមេអាហារសត្វ២ គ.កទឹក៤០ លីត្រ
វិធីធ្វើ : យកចំបើង ឬស្មៅស្ងួតត្រាំទឹកអោយសើមដាក់លើទ្រនើរអោយស្រក់ទឹក ទើបយកមកដាក់លើកំរាលស្អាត ។ យកមេអាហារសត្វច្របល់អោយសព្វទឹកមកស្រោចច្របល់ចំបើង និង កន្ទក់អោយសព្វបានសំនើម ៦០ភាគរយ ។ បន្ទាប់មកយកតង់ ឬបាវ ឬរបស់ផ្សេងៗមកចងរុំ និងផ្អាប់ទុក ១២ម៉ោង ។ ក្រោយពេលផ្អាប់អាចយកអោយគោស៊ីបាន តែមិនអោយលើស ៣ថ្ងៃ ឡើយ ។
ប្រភព៖ ខេមបូឌាអេចបេ្រសញូស៍
www.iknow.com

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ការចិញ្ចឹមគោ តាមបច្ចេកទេសបែបវិទ្យាសាស្ត្រធម្មជាតិ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top