ពេលថ្ងៃ និងពេលយប់ គឺសុទ្ធតែផ្តិតយកទិដ្ឋភាពនៃទីកន្លែងមួយបានដូចគ្នា តែថាកន្លែងខ្លះ យើងមិនអាចទៅ ឫមិនបានទៅ នាពេលយប់ទេ ចុះប្រសិនបើយើងត្រូវការប្រើប្រាស់រូបទីតាំងនោះក្នុងស្ថានភាពពេលយប់ តើយើងអាចមិនចាំបាច់ទៅថតដោយផ្ទាល់បានដែរឬទេ? ជាមួយ Adobe Photoshop យើងអាចប្តូរពីពេលថ្ងៃទៅជាយប់បាន ហើយការធ្វើបែបនេះ គឺមានវិធីសាស្រ្តផ្សេងៗជាច្រើនទៅតាមបទពិសោធន៍រៀងៗខ្លួន ដែលកត្តាសំខាន់បំផុត លោកអ្នកគិតសំខាន់អំពីស្រមោលនៃពន្លឺ ។
ដូចនេះ ដើម្បីជ្រាបកាន់តែច្បាស់ សូមចាប់ផ្តើមជាមួយ សំបុកអាយធី ដូចតទៅ៖ ដំបូង សូមដំណើរការកម្មវិធី Adobe Photoshop និងបើកយករូបមួយមក ។ សម្រាប់ការអនុវត្តន៍លោកអ្នកអាចប្រើប្រាស់រូបនេះបាន ដោយទាញយក ទីនេះ ។ លោកអ្នកគប្បីធ្វើការ duplicate ទុកមួយ ដើម្បីការពាររូបដើម(backup) ដោយចុច Ctrl+J។
ជាបន្ទាប់ សូមចុចលើ icon របស់ create new fill or adjustment layer > Solid Color… (សូមមើលរូប) ។
រួចធ្វើការជ្រើសរើសពណ៌រាងងងឹតសម្រាប់ពេលរាត្រី (ឧទាហរណ៍ #102030) រួចជ្រើសរើស blending mode ជា Multiply ។
បន្ទាប់មក សូមចុច Ctrl+Shift+N ឫចុច Layer (menu) > New > Layer… ដើម្បីបង្កើត layer ថ្មីមួយ ។
បន្ទាប់មក សូមជ្រើសរើសពណ៌ foreground ជាពណ៌ពន្លឺភ្លើង (ឧទាហរណ៍ #ad912f ) និងចុចយក brush tool មកគូសបណ្តក់ (ចុចចំណុច) នៅត្រង់អំពូលចង្កៀងភ្លើង ជាមួយនិងទំហំរៀងគ្នា តាមនេត្រាទស្សន៍ (perspective) ហើយជាមួយគ្នានេះ សូមប្តូរ blending mode ជា Color Dodge ។
ចំណាំ៖ លោកអ្នកអាចប្រើប្រាស់ប្រភេទជក់ទីមួយ ជាមួយនិងទំហំ ទៅតាមរូបភាពរបស់លោកអ្នក ជាក់ស្ដែង ។
លោកអ្នកនឹងត្រូវបង្កើត Layer ថ្មី និងអនុវត្តដដែលៗប្រមាណជាបីដង ដើម្បីបែងចែកកម្រិតពន្លឺនៃចង្កៀង។ កុំភ្លេចប្តូរ blending mode និងបន្ថយ opacity រៀងគ្នាតាម layer នីមួយៗ ។
បន្ទាប់មក សូមប្រើប្រាស់ brush ដើម្បីគូសជាពន្លឺដែលកំពុងដាលនៅលើផ្លូវ ក៏ដូចជាមនុស្ស និងដើមឈើជាដើម ។
បន្ទាប់ពីបានគូសរួចរាល់ លោកអ្នកនឹងត្រូវបន្ថែមបន្ថយ នៃកម្រិតពន្លឺ ដោយប្រើ tool មួយចំនួន ដូចជា curves, brightness/contrast ឫក៏ប្រើ brush គូសឲ្យខ្មៅតែម្ដង ក៏បាន ។
បញ្ជាក់ ដើម្បីចូលទៅប្រើ curves ឫក៏ brightness/contrast សូមចុច Image (menu) > Adjustments > … ។
លោកអ្នកអាចធ្វើការបន្ថែមលក្ខណៈ gradient ទៅឲ្យមេឃបន្ថែម ក៏បាន។ សូមបន្ថែម gradient map ដោយចុច Layer (menu) > New Adjustment Layer > Gradient Map…។
បន្ទាប់មកទៀត សូមជ្រើសយក White/Black ដូចក្នុងរូប ។
ជាមួយគ្នានេះ សូមចុចធីកយក Reverse និងធ្វើការប្ដូរ blending mode ជា Multiply។ បន្ទាប់មក សូមប្រើ Gradient tool ដោយចុច G នៅលើក្ដារចុច និងធ្វើការចាក់ពណ៌តាមទិសដៅបន្ទាត់លេខ 3 ពីលើចុះក្រោម ។
នាពេលនេះ ប្រសិនបើលោកអ្នកចង់ដាក់ផ្កាយឲ្យរះបន្ថែមទៀតនោះ សូមដោយប្រើ Brush ជាមួយនឹងពណ៌ស មកជួយ។ ដើម្បីជាការងាយស្រួលក្នុងការបង្កើតបានជាទំហំតូច ធំ ឆ្លាស់គ្នា សូមកែប្រែ setting មួយចំនួនរបស់ Brush តាមរូបខាងក្រោម ។
បញ្ជាក់់៖ រូបខាងក្រោម ជារូបមានចលនា បើសិនជាមានបញ្ហាក្នុងការ view សូមធ្វើការ Save និងបើកក្នុង OS របស់លោកអ្នក។
ជាចុងក្រោយ សូមគូស (ចុចបណ្តក់) នៅលើផ្ទៃរបស់មេឃទៅតាមតារាសាស្រ្តដែលលោកអ្នកពេញចិត្ត ដោយបន្ថយ opacity ជាការស្រេច កុំភ្លេចចុច LIKE និង SHARE
ប្រភពមកពី SOMBOKIT
0 comments:
Post a Comment