Latest News

របៀបដាំបាយមាន់

របៀបដាំបាយមាន់
---------------
គ្រឿងផ្សំ
– មាន់ ១គីឡូ
– អង្ករ ៨០០ក្រាម លាងរូចស្រង់ទុក
– ទឹក ២លីត្រកន្លះ
– អំបិល ២ស្លាបព្រាកាហ្វេ
– ខ្ទឹមស ចិញ្ច្រាំ ២ស្លាបព្រាបាយ
– ខ្ញី ហាន់ជាចំនិតស្តើងៗ
– ឬសជីវ៉ាន់ស៊ុយ ៣-៤ គល់
– ប្រេងឆា ៥ស្លាបព្រាបាយ
+ វិធីធ្វើ
១. ដំបូងដាក់ដាំទឹកឲ្យពុះរួចហើយដាក់អំបិលចូលកូរបន្តិចចាំដាក់មាន់ចូលតាមក្រោយស្ងោរវាប្រហែលជា ២០-២៥នាទី។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅចាំដាក់ខ្ទឹមស ឬសជីវ៉ាន់ស៊ុយនិងខ្ញីចូលបំពងឲ្យមានខ្លិនឈ្ងុយ។
៣. យកអង្ករដាក់ចូលឆាជាមួយខ្ទឹមបំពងប្រហែលជា ២នាទីដួសដាក់ចូលក្នុងឆ្នាំងដាំបាយរួចចាក់ទឹកស្ងោរមាន់ចូលដាក់ដាំឲ្យឆ្អិនជាការស្រេច។
៤. សម្រាប់សាច់មាន់ដែលស្ងោរឆ្អិនយកមកហាន់ជាបន្ទះៗ ជ្រលក់ជាមួយទឹកត្រីញាំជាមួយបាយមាន់៕


  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: របៀបដាំបាយមាន់ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top