Home > tutorial > ចន្លោះក្បាល និង ចន្លោះចុងច្រមុះ (Head room & Nose room) ចន្លោះក្បាល និង ចន្លោះចុងច្រមុះ (Head room & Nose room) ចន្លោះក្បាល និង ចន្លោះចុងច្រមុះ (Head room & Nose room) Head Room ជាចន្លោះនៅពីខាងលើក្បាល ដែលអ្នកថតរូបត្រូវស្វែងយល់ អំពីចន្លោះទាំងនោះថា តើត្រូវទុកត្រឹមណា ដើម្បីអ្វី ព្រោះពេលខ្លះទុកចន្លោះនៅខាងលើក្បាលធំពេកធ្វើឲ្យរូបភាពអាក្រក់មើល ដោយសារនៅខាងលើក្បាលគ្មានអ្វីសោះ គឺចន្លោះទទេចែស។ តែពេលខ្លះ គ្មានចន្លោះនៅលើក្បាលសោះ ថែមទាំងដាច់មួយចំណែកទៀត តែបែជាសល់ខាងក្រោមច្រើនជាងទៅវិញ ដែលជាហេតុបាត់នូវចំណុចចាប់អារម្មណ៍។ដូច្នេះអ្នកត្រូវពិចារណាឲ្យហ្មត់ចង់ក្នុងការទុកចន្លោះនៅលើក្បាល។ អ្នកខ្លះសម្រេចចិត្តទុកចន្លោះលើក្បាលធំ ព្រោះគេថតរូបមនុស្សឈរនៅក្បែរអាគារខ្ពស់រាង (Vertical) ដែលអាចឲ្យអ្នកមើលឃើញពីអំណាចរបស់អាគារនោះ ឬមនុស្សហ្នឹងកំពុងនៅក្បែរអាគារខ្ពស់ៗ។ ម្យ៉ាង អ្នកថតខ្លះ សម្រេចចិត្តមិនទុក Headroomសោះ និងថតឲ្យដាច់ក្បាលមួយចំណិតផង ព្រោះគេចង់បង្ហាញឲ្យឃើញពីទឹកមុខរបស់តួអង្គ ប៉ុន្តែគេក៏មិនទុកចំណែកខាងក្រោមឲ្យសល់ច្រើនដែរ ព្រោះវាអាចធ្វើឲ្យរូបបាត់ចំនុចចាប់អារម្មណ៍។ជាទូទៅ បើមិនមានអ្វីចង់បញ្ជាក់ក្រៅតែពីតួអង្គនោះទេ គេតែងទុកចន្លោះលើក្បាលតែបន្តិចប៉ុណ្ណោះ ដើម្បីកុំឲ្យវាដាច់ គឺគេទុកប្រហែលជានៅចំចន្លោះនៃបន្ទាត់Rule of Thirdខាងលើផុត។ Nose Room នៅពេលដែលអ្នកថតរូបឲ្យត្រូវ Rule of Third អ្នកត្រូវគិតដល់ចំនុចមួយគឺ Nose Room បានដល់ចន្លោះនៅពីខាងមុខតួអង្គ។ គ្មានមាត្រដ្ឋានសម្រាប់វាស់ថា ត្រូវតែទុកចន្លោះពី object ទៅកាន់frameនៃរូបថតប៉ុណ្ណានោះទេ ប៉ុន្តែអ្នកត្រូវទុកចន្លោះនៅពីខាងមុខតួអង្គ គឺចន្លោះដែលតួបែទៅរក ឲ្យច្រើនជាងផ្នែកខាងក្រោយ ព្រោះវាបង្ហាញឲ្យឃើញពីសុជីវធម៌មួយរបស់អ្នកថត និងជាចំនុចសមរម្យដែលមើលទៅមិនឆ្គងភ្នែក។បើនិយាយពីចិត្តសាស្ត្រមនុស្សខាងក្រៅវិញ មនុស្សម្នាក់ៗតែងមានការសម្លឹងមើលទៅខាងមុខ ឬទស្សនវិស័យជានិច្ច ដូច្នេះរូបថតត្រូវតែបង្ហាញពីចន្លោះដែលមនុស្សមើលត្រង់ទៅ។ បើអ្នកថតរូបដោយទុកចន្លោះខាងក្រោយក្បាល ច្រើនជាងខាងមុខ ឬអស់ចន្លោះខាងមុខរលីងនោះ បាន ន័យថាតួអង្គនោះអស់អនាគត ឬគ្មានទស្សនវិស័យ ឬចន្លោះពីខាងក្រោយក្បាលគ្មានន័យអ្វីសោះ។ ម្យ៉ាងក៏ធ្វើឲ្យឃើញថាឆ្គងភ្នែកផងដែរ។ General Knowledge khmer photography tutorial
ចន្លោះក្បាល និង ចន្លោះចុងច្រមុះ (Head room & Nose room) Head Room ជាចន្លោះនៅពីខាងលើក្បាល ដែលអ្នកថតរូបត្រូវស្វែងយល់ អំពីចន្លោះទាំងនោះថា តើត្រូវទុកត្រឹមណា ដើម្បីអ្វី ព្រោះពេលខ្លះទុកចន្លោះនៅខាងលើក្បាលធំពេកធ្វើឲ្យរូបភាពអាក្រក់មើល ដោយសារនៅខាងលើក្បាលគ្មានអ្វីសោះ គឺចន្លោះទទេចែស។ តែពេលខ្លះ គ្មានចន្លោះនៅលើក្បាលសោះ ថែមទាំងដាច់មួយចំណែកទៀត តែបែជាសល់ខាងក្រោមច្រើនជាងទៅវិញ ដែលជាហេតុបាត់នូវចំណុចចាប់អារម្មណ៍។ដូច្នេះអ្នកត្រូវពិចារណាឲ្យហ្មត់ចង់ក្នុងការទុកចន្លោះនៅលើក្បាល។ អ្នកខ្លះសម្រេចចិត្តទុកចន្លោះលើក្បាលធំ ព្រោះគេថតរូបមនុស្សឈរនៅក្បែរអាគារខ្ពស់រាង (Vertical) ដែលអាចឲ្យអ្នកមើលឃើញពីអំណាចរបស់អាគារនោះ ឬមនុស្សហ្នឹងកំពុងនៅក្បែរអាគារខ្ពស់ៗ។ ម្យ៉ាង អ្នកថតខ្លះ សម្រេចចិត្តមិនទុក Headroomសោះ និងថតឲ្យដាច់ក្បាលមួយចំណិតផង ព្រោះគេចង់បង្ហាញឲ្យឃើញពីទឹកមុខរបស់តួអង្គ ប៉ុន្តែគេក៏មិនទុកចំណែកខាងក្រោមឲ្យសល់ច្រើនដែរ ព្រោះវាអាចធ្វើឲ្យរូបបាត់ចំនុចចាប់អារម្មណ៍។ជាទូទៅ បើមិនមានអ្វីចង់បញ្ជាក់ក្រៅតែពីតួអង្គនោះទេ គេតែងទុកចន្លោះលើក្បាលតែបន្តិចប៉ុណ្ណោះ ដើម្បីកុំឲ្យវាដាច់ គឺគេទុកប្រហែលជានៅចំចន្លោះនៃបន្ទាត់Rule of Thirdខាងលើផុត។ Nose Room នៅពេលដែលអ្នកថតរូបឲ្យត្រូវ Rule of Third អ្នកត្រូវគិតដល់ចំនុចមួយគឺ Nose Room បានដល់ចន្លោះនៅពីខាងមុខតួអង្គ។ គ្មានមាត្រដ្ឋានសម្រាប់វាស់ថា ត្រូវតែទុកចន្លោះពី object ទៅកាន់frameនៃរូបថតប៉ុណ្ណានោះទេ ប៉ុន្តែអ្នកត្រូវទុកចន្លោះនៅពីខាងមុខតួអង្គ គឺចន្លោះដែលតួបែទៅរក ឲ្យច្រើនជាងផ្នែកខាងក្រោយ ព្រោះវាបង្ហាញឲ្យឃើញពីសុជីវធម៌មួយរបស់អ្នកថត និងជាចំនុចសមរម្យដែលមើលទៅមិនឆ្គងភ្នែក។បើនិយាយពីចិត្តសាស្ត្រមនុស្សខាងក្រៅវិញ មនុស្សម្នាក់ៗតែងមានការសម្លឹងមើលទៅខាងមុខ ឬទស្សនវិស័យជានិច្ច ដូច្នេះរូបថតត្រូវតែបង្ហាញពីចន្លោះដែលមនុស្សមើលត្រង់ទៅ។ បើអ្នកថតរូបដោយទុកចន្លោះខាងក្រោយក្បាល ច្រើនជាងខាងមុខ ឬអស់ចន្លោះខាងមុខរលីងនោះ បាន ន័យថាតួអង្គនោះអស់អនាគត ឬគ្មានទស្សនវិស័យ ឬចន្លោះពីខាងក្រោយក្បាលគ្មានន័យអ្វីសោះ។ ម្យ៉ាងក៏ធ្វើឲ្យឃើញថាឆ្គងភ្នែកផងដែរ។
0 comments:
Post a Comment