ក្រឹតក្រមនៃការថតរូប (Rule)
ដូចជាវិជ្ជាជីវៈផ្សេងទៀតដែរ ការថតរូបក៏ត្រូវមានក្រឹតក្រម លំនាំដើម្បីអនុវត្តតាមដែរ ក្រឹតក្រមនៃការថតរូបជាផ្លូវសម្រាប់ឲ្យអ្នកថតទាំងឡាយដើរតាម ធ្វើឲ្យត្រូវ ឬបើមានការកែច្នៃបែបណាមួយក៏មិនគួរលើសលួសជ្រុលដែលនាំឲ្យខូច ខុសក្រឹតក្រម។ ត្រូវចាំថា ក្រឹតក្រមនីមួយៗដែលគេចងក្រងទុកគឺ សុទ្ធតែការបង្កើតឡើងដោយសមស្របទៅតាម តម្រូវការភ្នែក និង និងមានការចូលចិត្តទទួលយកបានជាទូទៅ ពីគ្រប់មជ្ឈដ្ឋាន។
Rule of Third
គឺជាការបំបែករូបឲ្យស្ថិតនៅក្នុងបន្ទាត់ទី៣ នៃការបែងចែកសន្លឹករូបថតជា៣ផ្នែក ក្នុងនោះគេបានជា៩ចន្លោះដូចរូបខាងក្រោម៖
បើទោះបីនៅក្នុង Viewfinder ឬ Screen កាមេរ៉ា មិនបានបង្ហាញបន្ទាត់ទាំងនេះក្ដី ចូរអ្នកគិតក្នុងខួក្បាលក្នុងការបែងចែកបន្ទាត់ទាំងនេះដោយការស្មាន។ អ្នកនឹងទទួលបាននូវចំនុចសំខាន់ៗក្នុងប្លង់ចំនួន៤ ដែលអ្នកត្រូវដាក់objectរបស់អ្នកឲ្យចំក្នុងចំនុចណាមួយនោះ។ អ្នកត្រូវពិចារណាថា តើទីតាំងណាមួយដែលគួរឲ្យចាប់អារម្មណ៍បំផុត និងសមរម្យសម្រាប់តួអង្គរបស់អ្នក។ នៅក្នុងទ្រឹស្ដីនេះ ប្រសិនបើអ្នកដាក់ចំនុចដែលគួរឲ្យចាប់ នៅចំចំនុ
ចប្រសព្វណាមួយនៃបន្ទាត់ទាំង៤ វាអាចធ្វើឲ្យរូបភាពរបស់អ្នកកាន់តែមានភាពទាក់ទាញ។ ដូច្នេះ ចូរអ្នកចាំនូវចំនុច២ ក្នុងការ ថតរូវឲ្យត្រូវតាម Rule of third គឺ៖
- តើចំនុចមួយណាដែលទាក់ទាញជាងគេ?
- តើត្រូវដាក់វានៅត្រង់ណា?
0 comments:
Post a Comment